សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអា.វុ.ធហត្ថលើផ្ទៃប្រទេស នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងអា.វុ.ធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអា.វុ.ធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអា.វុ.ធហត្ថរាជធានីភ្នំពេញ បានស.ម្រុកចូលស.ម្បុកក្រុមចោ.រប្ល.ន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអា.វុ.ធចំនួន5ដើម (វែង១ដើម ខ្លី៤ដើម)។
អា.វុ.ធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិ.តិ.វិ.ធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃា.ត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ក្នុងនោះក៏មានឃា.ត់ខ្លួនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកផងដែរ ដែលអាចជាប់ពាក់ព័ន្ធករណីនេះ។
ទន្ទឹមគ្នានេះខាងនគរបាលក៏បានឃា.ត់ជ.នស.ង្ស័.យចំនួន០២នាក់ ប្រុស ១នាក់ ស្រី ១នាក់បន្ទាប់ពីប្រដេញឃា.ត់រថយន្តដែលក្រុមចោ.រប្រើប្រាស់ធ្វើសកម្មភាពប្ល..ន់ផងដែរ ដែលបម្រុងចា.ក់សាំ.ងដុ.តចោ.លបំ.បា.ត់ ភ.ស្តុ.តាង ម៉ោង១០ ថ្ងៃទី២០ ខែធ្នូ ២០២១ វាលថ្លាន់ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ រីឯការប.ង្រ្កា.បនេះគឺស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។