សង្គម
បើទោះបីជាស្ថានការណ៍នៅប្រទេសយើងហាក់មានការថមថយចំពោះតួលេខនៃការឆ្ល.ងកូ.វីដ១៩ក៏ពិតមែន តែយើងក៏មិនត្រូវប្រហែសខ្លួន លែងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បីការពារ និងបីកុំនោះដែរ។
លោកអ្នកដែលបានស្គាល់ លោកគ្រូ អួនសារ៉ាត់ ដែលតែងតែចែករំលែកទាក់ទងនឹងចំណេះដឹង ហើយកាលពីពេលថ្មីៗនេះទៀតសោត គឺលោកទើបតែផ្សាយផ្ទាល់សោះ តែពេលនេះសភាពរបស់លោក បានធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយឆ្ល.ងកូ.វី.ដ១៩នេះ។
បើតាមគ្រួសាររបស់លោកគ្រូ អ៊ួន សារ៉ាត់ បានរៀបរាប់ឲ្យដឹង ក៏ដូចជាបួងសួង សូមឲ្យលោកគ្រូ ឆាប់ជាសះស្បើយ កាលពីយប់ថ្ងៃទី ២៥ ខែធ្នូនេះ ខណៈស្ថានភាពកំពុងស-ង្គ្រោ-ះ ដោយបានឲ្យដឹងថា៖
«យើងខ្ញុំទាំងអស់គ្នាជាប្រពន្ធ កូន បងប្អូន និងសហការីទាំងអស់ សូមលើកដៃគោរពបួងសួងដល់បារមីនិងវត្ថុស័ក្តសិទ្ធទាំងអស់ក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងជួយក.ម្ចាត់ជំ.ងឺបៀ.តបៀ.នច.ង្រៃដែលមានក្នុងខ្លួនរបស់លោកគ្រូ អួនសារ៉ាត់ ឱ្យរ.លាយខ្ចា.ត់ខ្ចា.យឆាប់ៗ។
អំពើល្អទាំងអម្បាលម៉ានដែលលោកគ្រូបានធ្វើ រួមទាំងយើងខ្ញុំទាំងអស់គ្នាបានធ្វើសូមមកជួយទ្រទ្រង់ដល់សុខភាពរបស់លោកគ្រូឲ្យបានមាំមួន និងឈ្នះលើជំ.ងឺច.ង្រៃនេះផង និងសូមជូនពរលោកគ្រូបានធូរស្រាលនិងមានសុខភាពល្អឡេីងវិញឆាប់ៗនេះ។»
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៥ ខែធ្នូ លោកគ្រូបានចេញសារមួយរៀបរាប់ឲ្យដឹងថា៖ «បងប្អូនជាទីស្រលាញ់អើយ កុំភ្លេ.ចខ្លួនជាមួយកូ.វី.ឌឲ្យសោះ»