សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ក្រោយពីខាងផលិតកម្ម Galaxy Navatra រៀបចំបុណ្យភូមិ សៀមរាម ដោយនឹងមានការប្រគំតន្ត្រីច្រៀងដោយផ្ទាល់ជាង១០០បទ របស់កំពូលតារាចម្រៀង Cam-pop Galaxy Navatra ស្រាប់តែ គណៈកម្មការបុណ្យភូមិ បានសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយរៀបរាប់ថា៖
«សួស្តីអ្នកស្រុកបុណ្យភូមិជាទីគោរព សូមចូលរួមចែកចាយបន្ត ដេីម្បីចៀសវាងការប.ង្កឲ្យមានការភ័.ន្តច្រ.ឡំ‼ សូមអរគុណដោយក្តីគោរពពីគណៈកម្មាធិការប្រារព្ធ មហោស្រពបុណ្យភូមិ» (សូមអានសេចក្ដីប្រកាសទាំងស្រុងខាងក្រោមនេះ)
ក្រោយពីមានការជូនដំណឹងនេះ ស្រាប់តែលោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានឆ្លើយតបវិញដោយរៀបរាប់ថា៖
កម្មវិធី "បុណ្យភូមិសៀមរាប" ចាប់ផ្តើមនៅថ្ងៃទី៣១នេះ ពីម៉ោង១១ថ្ងៃដល់ម៉ោង៦ល្ងាចសូមជម្រាបជូនគណៈកម្មការបុណ្យភូមិ តើគណៈកម្មការ បុណ្យភូមិមានចិត្តចង្អៀត ឬ ក៏អនុវត្តន៍កិច្ចការនេះតាមផ្លូវច្បា.ប់?
គោរពជម្រាបសួរទៅដល់គណៈកម្មការបុណ្យភូមិ ភ្លើ.ងគប់ជាទីគោរព ក្នុងនាមខ្ញុំបាទ យឹមតាស្រង់ ជាអ្នកគ្រប់គ្រងកម្មវិធី "បុណ្យភូមិសៀមរាប" សូមបកស្រាយជម្រាបជូនទៅដល់គណៈកម្មការទាំងអស់ថា "បុណ្យភូមិសៀមរាប" សំដៅទៅលើការធ្វើពិធីបុណ្យនៅក្នុងភូមិ ដែលផ្ដោតទៅលើ បងប្អូនខេត្តសៀមរាបទាំងមូល ដែលមានទាំងវប្បធម៌ និងម្ហូបទាំង១២ក្រុងស្រុកដែលត្រូវយកមកបង្ហាញ។
ហើយពាក្យថា"បុណ្យភូមិសៀមរាប" ពួកយើងមិននឹកស្មានថាមានការប ង្ហោះថាជា.ប់កម្មសិ.ទ្ធិប.ញ្ញាឡើយ ហើយដោយឡែក"បុណ្យភូមិសៀមរាប" គឺជាការពិតកើតឡើងដោយក្រុមការងារបុណ្យភូមិសៀមរាមទាំងស្រុង ហើយការធ្វើទៅបានដោយមានការជ្រោមជ្រែងពីក្រុមហ៊ុន Galaxy Navatra Group ។
ពាក្យថា(បុណ្យ) គឺជាគុណ គ្រឿងជម្រះសន្ដានចិត្ត កុសលអំពើល្អ សេចក្ដីសុខ ការធ្វើបុណ្យ របស់វចនានុក្រមខ្មែរ សម្ដេចសង្ឃ ជួនណាតដែលប្រជាជនទូទៅមានសិ.ទ្ធិក្នុងការប្រើប្រាស់។ (ភូមិ)= សំដៅទៅលើ ទីប្រជុំ ផ្ទះ លំនៅ ក្នុងតំបន់នីមួយៗ។ ឯពាក្យ(សៀមរាប) ជាឈ្មោះខេត្ត ដែលយើងប្រារព្ធធ្វើកម្មវិធី ព័ត៌មានសម្រាប់ អ្នកចូលរួម បានដឹង ថាកម្មវិធីធ្វើទៅក្នុងខេត្តសៀមរាប។
ទើបធ្វើឲ្យក្រុមការងារទាំងអស់ ប្រើពាក្យថា(បុណ្យភូមិសៀមរាប) តែបើពាក្យនេះជា.ប់កម្មសិ.ទ្ធិប.ញ្ញា របស់ក្រសួងពាណិជ្ជកម្ម ឬកម្ម.សិ.ទ្ធិប.ញ្ញា មែនដែលមិនឲ្យប្រើ ខ្ញុំបាទនិងគោរពតាមច្បា.ប់ នឹងឲ្យអ្នកច្បា.ប់សិក្សា ស្រាវជ្រាវលំអិត ពីបញ្ហាផ្លូ.វច្បា.ប់ ។ សូមទទួលនូវការគោរពអំពីខ្ញុំបាទ
ក្រោយពីមានការបកស្រាយនេះ អ្នកគាំទ្រកម្មវិធីបុណ្យភូមិ បានចូលទៅបញ្ចេញមតិថា៖ សួស្តីបងប្រុស បងប្រុសហ៎ មានបានអាន សេចក្តីប្រកាសខាងក្រុមការងារផ្ញេីអោយដល់ចប់នៅ? ក៏ចង់ជំរាបទៅបងៗដែលចូលមក com ment ទៀត (បងៗអានដល់ចប់នៅ?) ហេីយមកថាក្រុមការងារ និងយុវជនស័្មគ្រចិត្ត «ឡេឡេបុណ្យភូមិ» ចិត្តចង្អៀតទៀត!!
៨ឆ្នាំដាច់បុណ្យអស់ហេីយបងអេីយ ចឹងមានន័យថា« ប្រេីប្រាស់ស្លាកសញ្ញា LOGO និងរូបភាពវីដេអូរបស់កម្មវិធីអ្នកដទៃ» មកប្រេីប្រាស់ប្រយោជន៍ពាណិជ្ជកម្ម ចំពោះក្រុមហ៊ុនខ្លួន អត់អីទេ? ***កេីនរំលឹក : បងៗសូមទៅមេីលវីដេអូខាងបងម្តងទៀតណា៎ អរគុណដោយក្តីគោរព!
អ្នកខ្លះទៀតបានលើកឡើងថា ក្នុងstatement របស់ BonnPhum បុណ្យភូមិ ដូចជាមិនបានប្រកាន់រឿងប្រើប្រាស់ឈ្មោះកម្មវិធីអីនោះទេ ផ្ទុយទៅវិញ គឺគ្រាន់តែចង់អោយលុប footage ដែលយកពីមហោស្រពបុណ្យភូមិផ្ទាល់ ដែលដាក់ចូលក្នុងវីដេអូ ”បុណ្យភូមិសៀមរាប” ផុស3ថ្ងៃមុន (ទាំងរូបភាព, វីដេអូ, និង Logoដែលជារបស់បុណ្យភូមិ)
ព្រោះដោយតែខ្លាចមានការយល់ច្រឡំនឹងកម្មវិធីបុណ្យភូមិដែលប្រារព្ធ រៀងរាល់ឆ្នាំនៅខែមេសា តាមវ.ត្តអា.រាមនានា បើចង់យករូបភាពទាំងនោះយកមកដាក់យ៉ាងណាក៏គួរតែខ្វល់ពី c.o.pyr.ight ដែរ មានន័យថា ផ្ដល់ជាដំណឹងអោយម្ចាស់កម្ម.សិ.ទ្ធិបានដឹងជាមុន… មិនចឹងហ្អ? ចុះបើកម្មវិធីមានបញ្ហាកើតឡើង គេនឹងបន្ទោសអ្នកណា? Please re-read BonnPhum’s statement again