សង្គម
អាម៉ាប៉ាប៉ាញ៉ូស
កាលពីពេលថ្មីកន្លងទៅថ្មីៗនេះ មហាជនក៏ដូចជាពុកម៉ែបងប្អូន មិត្តភក្តិដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមមិនតិចនាក់ទេ ដែលមានការភ្ញាក់ផ្អើល និងមិនគួរឲ្យជឿ ដែលទទួលដំណឹងថា តារាចម្រៀង លោក នាង ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស កញ្ញា នាង គន្ធា បានលាចាក លោកនេះបាត់ទៅហើយដោយសារ គ្រោ-ះថ្នា.ក់ច.រា.ចរណ៍។
យ៉ាងណាកម្មវិធីបុ.ណ្យ៧ថ្ងៃ ក៏បានចប់រួចរាល់ដែរ មានមិត្តភក្តិបងប្អូនជាច្រើនបានចូលរួម ហើយនៅព្រឹកនាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ កញ្ញា នាង គន្ធ បានប ង្ហោះសារថា ក្រៅពីមិត្តភក្តិបងប្អូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមរំលែកទុ.ក្ខគ្រួសារស.ពផងដែរ ដែលនាងគន្ធា បានរៀបរាប់ឲ្យដឹងថា៖
«នាងខ្ញុំនាងគន្ធា សូមគោរពអរគុណយ៉ាងក្រៃលែង ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមរំលែកទុ ក្ខ និងចូលរួមបុណ្យ នូវទឹកប្រាក់ ១០លានរៀល ក្នុងកម្មវិធីបុណ្យ ៧ ថ្ងៃ របស់បងប្រុសខ្ញុំ នាង ប្រាក់សុគន្ធ ដោយបានដឹកនាំ ដោយលោកពូ អភិបាលរង ខេត្តបាត់ដំបង និងលោកពូ ចៅហ្វាយ ស្រុកសំឡូត
ក្នុងឆ្នាំថ្មី២០២២នេះ នាងខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរ ដល់សម្តេចទាំងពីរ អោយមានសុខភាពល្អ កម្លាំងមាំមួន និងមានអាយុយឺនយូរ ក្នុងការដឹកនាំប្រទេសតទៅទៀត” ។