សង្គម
សម្ដេច ក្រឡាហោម ស ខេង កើតនៅ ឆ្នាំ១៩៥១ នៅភូមិអណ្តូងស្នាក ឃុំក្របៅ ខេត្តព្រៃវែង សម្ដេចបច្ចុប្បន្នកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយក្រៅពីតួនាទីក្នុងជួររដ្ឋាភិបាល សម្តេចក៏ជាអនុប្រធានរបស់គណបក្សប្រជាជនកម្ពុជា សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងផងដែរ។
បើយោងតាមវីគីភីឌា ការសិក្សាសម្ដេច គឺសញ្ញាប័ត្រមធ្យមសិក្សាកម្រិត១ អនុវិទ្យាល័យថ្នល់កែង ខេត្តព្រៃវែង និងសញ្ញាប័ត្រកម្រិតថ្នាក់ឧត្តមសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយ ។
សម្ដេចមានភរិយាឈ្មោះ លោកជំទាវ ញ៉ែម សាខន និងមានបុត្រចំនួន ៣នាក់។ កូនប្រុសស្រីបង្កើត របស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង រួមមាន ៖
១.លោក ស សុខា , ២.លោកស្រី ស ស៊ីណា និងទី ៣.លោក ស រដ្ឋា ។
កូនប្រុសច្បងគឺលោក ស សុខា ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ឯកូនប្រុសពៅគឺលោក ស រដ្ឋា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ យ៉ាងណាចំពោះលោកស្រី ស ស៊ីណា មិនានប្រភពបញ្ជាក់អំពីតួនាទីនៅក្រសួង ឬស្ថាប័នជាតិណានោះទេ៕