សង្គម
ប្រជាសហគមន៍ជនជាតិដើមភាគតិច ពូនង១២គ្រួសារ រស់នៅខេត្តមណ្ឌលគិរី បាននាំគ្នាប្តឹ.ងលោកស្រី ទ្រី ដាណា ពីប.ទ ជេ.ប្រ.មា.ថ មា.ក់ងា.យជាសាធារណៈ ប្រ.ព្រឹត្តឡើង កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ហ្វេបុក ផេ ក ទ្រី ដាណា Dana try តាមរយៈវីដេអូដែល លោកស្រី បានប្រដូចអតីតប្តី ឈ្មោះពូម៉ៅ ថា «អានេះ ចេញមកព្នងចុងស្រុកម៉ង» ដែលពាក្យនេះ ត្រូវបានបងប្អូន ជនជាតិភាគតិច ពូនង ទាំងចាស់ទាំងក្មេង មិនសប្បាយចិត្ត និងទទួលយកពុំបាន ក៏សម្រេចចិត្តនាំគ្នាប្តឹ.ងទារសំ.ណ.ងជំ.ងឺចិ.ត្តរហូតដល់២០ម៉ឺនដុល្លាឯណ្ណោះ។
យ៉ាងណាក្រោយពេលមានរឿងនេះកើតឡើងលោកស្រី ទ្រី ដាណា បានចេញសារមួយនៅលើផេ ក ផ្លូវការរបស់លោកស្រីដោយលើកឡើងថា៖ «រហូតមកដល់នាទីនេះ ខ្ញុំធ្វើដំណើរស្ទើរគ្រប់កន្លែង មិនថាដល់ព្រៃជ្រៅ ឆ្ល.ងទឹក ក៏ព្រោះចង់ជួប ចង់ដឹង ចង់ជួយ ខ្ញុំមិនខ្វល់ថាពួកគាត់ជាអ្នកណា ជាជនជាតិអ្វី ធ្លាប់ស្គាល់ខ្ញុំឬអត់ ហើយក៏មិនគិតថាបានអ្វីតបស្នងមកវិញ ព្រោះហេតុផលតែម្យ៉ាង គឺខ្ញុំបានជួយ ខ្ញុំសប្បាយចិត្ត ខ្ញុំមានក្ដីសុខ ខ្ញុំចង់ជួយទាំងអស់ ឱ្យតែមានពេលវេលា តែមិនអាចបំ.បែ.កខ្លួនបាន។
ធ្លាប់មានអ្នកសុំឱ្យខ្ញុំជួយបងប្អូនជនជាតិដើមភាគតិចខាងមណ្ឌលគិរីច្រើន ហើយខ្ញុំក៏ធ្លាប់ផ្ញើជំនួយទៅជួយច្រើនដែរ។ តែពេលវេលាមិនអំណោយផលសោះ ខ្ញុំក៏ត្រូវគិតរឿងរកស៊ីខ្លះដើម្បីមានចំណូលទប់ទល់ ព្រោះលុយមិនងាយស្រួលរកមកទេនាងខ្ញុំសុំទោ.ស បើមិនទាន់បានជួយបងប្អូនដែលនៅឆ្ងាយៗ តែនាងខ្ញុំនឹងបន្តធ្វើរហូត អ្វីដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃ គឺបំពេញក្ដីសុខដល់អ្នកដទៃ ធ្វើឱ្យអ្នកដទៃមានស្នាមញញឹម ព្រោះពេលនោះខ្ញុំក៏ទទួលបាននូវអារម្មណ៍ដូចគ្នា។ អ្នកធ្លាប់ធ្វើ ប្រាកដជាយល់អារម្មណ៍នេះ យល់ថាវារីករាយ សប្បាយចិត្ត មានក្ដីសុខប៉ុណ្ណា។ លុយពិបាករកណាស់ ប៉ុន្តែបើយើងយកមកទិញក្ដីសុខ ក៏វាមានតម្លៃដូចគ្នា»
យ៉ាងណាបើតាមអាខោន លោក ផែង វណ្ណៈវិញ បានលើកឡើងទាក់ទងនឹងរឿងបងប្អូនជនជាតិភាគតិចដែរ ដោយរៀបរាប់នៅយប់ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២២នេះថា៖«ហ៊ឹម ឈ្លោ-ះគ្នាប្ដីប្រពន្ធខ្លួនឯងសោះ មកដៀ.លដល់ បងប្អូន ជនជាតិភាគតិចភ្នងដែលមិនដឹងអីសោះទៅវិញ ។
តាមពិតទៅបងប្អូនជនជាតិភាគតិចភ្នង ក៏ដូចជនជាតិភាគតិចដទៃទៀតល្អៗណាស់ ខ្ញុំទៅមកណ្ឌលគីរីមួយរយៈនេះពួកគាត់រាក់ទាក់និងសច្ចៈទៀងត្រង់ណាស់ ។ ដូច្នេះ សូមកុំចាត់ទុកបងប្អូនជនជាតិភាគតិច ជាមនុស្សមិនល្អអោយសោះ បេីនិយាយជ្រុលជ្រួសលេីសពាក្យសំដីខុ.សឆ្គ.ងដោយអចេតនាគួរសុំទោ.សបងប្អូនជនជាតិភាគតិចទៅជាការល្អ ។
( រូបថតជាមួយបងប្អូនជនជាតិភាគតិចដែលរ.ងគ្រោ-ះដោយប.ញ្ហាដីធ្លីនៅខេត្ត មណ្ឌលគីរីកន្លងមក )