រាជធានីភ្នំពេញ៖ដើម្បីបំពេញតម្រូវការរបស់អតិថិជនសម្រាប់ការចាប់ផ្ដើមឆ្នាំថ្មី ឆ្នាំ២០២២ នេះ បុរី ប៉េង ហួត បានរៀបចំការផ្ដល់ជូនដ៏វិសេសវិសាលជាមួយម៉ូដផ្ទះថ្មី គឺ វីឡាភ្លោះ ម៉ូដឺន ដោយតម្លៃចាប់ពីជាង ២០ម៉ឺនដុល្លារឡើងទៅ ស្ថិតក្នុងគម្រោងដែលមានទីតាំងសក្ដានុពល និងចរន្តពាណិជ្ជកម្មកុះករ ព្រមជាមួយគោលការណ៍បង់ច្រើនជម្រើស សម្រួលដល់លទ្ធភាពរបស់អតិថិជន។
អ្វីដែលមិនធ្លាប់មានសម្រាប់ការផ្ដល់ជូននេះ គឺអតិថិជនអាចជ្រើសរើសគោលការណ៍បង់រំលស់រហូតដល់ ១០០% តែម្ដងជាមួយធនាគារដៃគូសហការរបស់បុរី ប៉េង ហួត ព្រមទាំងទទួលបានការបញ្ចុះតម្លៃបន្ថែមសម្រាប់ជម្រើសរំលស់សុទ្ធនេះទៀតផង។ ការផ្ដល់ជូននេះមានសុពលភាពត្រឹមតែដំណាច់ខែមករានេះតែប៉ុណ្ណោះ។
សូមជម្រាបថា វីឡាភ្លោះម៉ូដឺន ម៉ូដថ្មីនេះទើបតែបើកលក់កាលពីចុងឆ្នាំ២០២១ ហើយមានការចាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជនគ្រប់ស្រទាប់វណ្ណៈ ដោយសារលក្ខណៈពិសេសជាច្រើនដូចជា ជាវីឡាប្រភេទម៉ូដឺនចុងក្រោយគេ មានម៉ូដទាន់សម័យ សំណង់និងសោភ័ណភាពល្អឥតខ្ចោះ បំពាក់គ្រឿងសង្ហារិមទំនើបៗ ស័ក្ដិសមបំផុតសម្រាប់គ្រួសារទំហំតូច ឬកណ្ដាលដែលមានសមាជិកមិនសូវច្រើន ជាមួយភាពឯកជននៃរបងខណ្ឌដាច់ ងាយស្រួលក្នុងការជួបជុំផ្សេងៗ។ ចង់ជ្រាបពីរចនាបទ និងភាពទាក់ទាញនៃវីឡាភ្លោះម៉ូដឺន សូមទស្សនាវីដេអូខាងក្រោម៖
គួរឱ្យចាប់អារម្មណ៍ណាស់មែនទេ? ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕