សង្គម
ការរៀបអាពាហ៍ពិពាហ៍ ពិតជារឿងមួយជៀសមិនផុតសម្រាប់ ជីវិតមនុស្សម្នាក់ ចំពោះមនុស្សស្ថិតក្នុងវ័យរៀបអាពាហ៍ពិពាហ៍។ ការរៀបអាពាហ៍ពិពាហ៍ ថ្វីត្បិតជារឿងរបស់មនុស្សពីរនាក់ តែន័យទូលំទូលាយទៅ អាពាហ៍ពិពាហ៍ ជារឿងរបស់គ្រួសារ សង្គម ជាពិសេសផ្លូ.វច្បា.ប់។
ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ទោះបីជារឿងគោរពប្រពៃណី តែវាមិនទាន់គ្រប់លក្ខណៈសម្បត្តិផ្លូ.វច្បា.ប់សម្រាប់ បុរស និងស្ត្រីនោះទេ តាមច្បា.ប់នៃព្រះរាជាណាចក្រកម្ពុជា មានតែសំ.បុ.ត្រអាពាហ៍ពិពាហ៍ ឬហៅជាភាសាបរទេសថា អេ.តា.ស៊ី.វិល មួយមុខប៉ុណ្ណោះទើបច្បា.ប់ ទទួលស្គាល់ជាស្វាមីភរិយាស្របច្បា.ប់។
សំ.បុ.ត្រអាពាហ៍ពិពាហ៍ ជាការបញ្ជាក់ថា ស.ហ.ព័ន្ធ.ន៍ទាំងពីរ បានសុខចិត្តព្រមព្រៀងគ្នាជាឱឡារិកទទួលយកគ្នាធ្វើជាគូស្វាមីភរិយា ទៅតាមផ្លូ.វច្បា.ប់។ គ្រប់គូស្វាមីភរិយាទាំងអស់ ក្រោយពីពួកគេរៀបអាពាហ៍ពិពាហ៍រួចហើយ ត្រូវបំពេញ កាតព្វកិច្ចមួយសំខាន់ទៀតគឺ ការធ្វើសំ.បុ.ត្រអាពាហ៍ពិពាហ៍ពីព្រោះសំ.បុ.ត្រនេះមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់គូ ស្វាមីភរិយានិងក្រុមគ្រួសាររបស់គេផងដែរ។
ដូច្នេះរឿងនេះក្រោយពីរៀបរាប់ពីធីមង្គលការតាមប្រពៃណីខ្មែររួច គូស្វាមីត្រូវតែធ្វើហើយ តែអ្វីដែលចាប់អារម្មណ៍ទៀតនោះគឺនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខាងរដ្ឋបាលសង្កាត់មានការយកចិត្តទុកដាក់ចំពោះពលរដ្ឋ គឺបាននាំមន្ត្រីទៅធ្វើដល់កន្លែងរៀបពិធីតែម្ដង។
នេះបានជាមន្ត្រីដែលមានការយកចិត្តទុកដាក់លើពលរដ្ឋមែន ក៏ជាទីកន្លែងដែលពលរដ្ឋចង់បានមន្ត្រីដែលមានការផ្ដល់សេវាកម្មល្អបែបនេះទើបសង្គមជាតិមានការរីកចម្រើន ទើបពលរដ្ឋរស់នៅមានក្ដីរីករាយ។
បើតាមផេ ក សាលាសង្កាត់ទឹកល្អក់ទី៣ បានរៀបរាប់ឲ្យដឹងថា នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ លោក ជា ឃាង ចៅសង្កាត់ទឹកល្អក់ទី៣ បានដឹកនាំ ក្រុមការងាររដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ តាមការសំណូមពររបស់មេបាកូនប្រុស កូនស្រី ស្នើសុំចុះសំ.បុ.ត្រអាពាហ៍ពិពាហ៍ នៅរោងពិធីអាពាហ៍ពិពាហ៍ ដឹធឺរ៉េសធីខេ ទួលគោក ។
ដកស្រង់ផ្នែកខ្លះពី rvasia