header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ដូចដែលលោកអ្នកបានជ្រាបហើយកាលពីរសៀលម្សិលមិញ ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០​២​២​ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ ដែលក្នងនោះមានបេក្ខជនប្រឡងជាប់បាក់ឌុបចំនួន ៧២ ០១៦ នាក់ស្មើ​៦៥.៦៥​ភាគរយក្នុងចំណោមបេក្ខជនចូលរួមប្រឡងចំនួន១១៤ ១៨៧នាក់។

មានបេក្ខជនជាច្រើនបានសម្ដែងការត្រេកអរ ជាមួយនឹងលទ្ធផលដែលជាការខិតខំប្រឹងប្រែងរបស់ខ្លួន យ៉ាងណាលើសពីនេះទៀតមានអាណាព្យា.បា.លជាច្រើនបានរីករាយចំពោះលទ្ធផលរបស់កូនខ្លួនផងដែរ មិនត្រឹមតែប៉ុណ្ណោះអាណាព្យា.បា.លខ្លះបានជូនជាកាដូជូនចំពោះកូនខ្លួនទៀតផង។

ជាក់ស្ដែងបើតាមអាខោនហ្វេបុកឈ្មោះ Prang Sela បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបានមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ​បន្ទាប់ពីកូនប្រុសរបស់ខ្លួនប្រឡងជាប់បាក់ឌុបនេះ ដែលបានទិញកាដូជូនកូនប្រុសជាទីគាប់ចិត្តតែម្ដង គឺរថយន្តស៊ែរីទំនើបមួយគ្រឿង។ 

អាខោនខាងលើនេះបានរៀបរាប់ឲ្យដឹងកាលពីថ្ងៃទី ល្ងាចថ្ងៃទី ១៤ មករា ឆ្នាំ២០២២ ជាក់ស្ដែងក្រោយការប្រកាសលទ្ធផលរបស់ក្រសួងថា៖ «ថ្ងៃនេះជា ពិសេសណាស់ ដែលកូនប្រុស បានប្រលងជាប់ថ្នាក់ទី 12 មានកាដូបន្តិចបន្តួច MG6-2022 ជូនកូនសំលាញ់ ជូនពរដល់ កូនសំរេចអ្វីដូចបំណង ណាកូន»

យ៉ាងណាបើយើងមើលរូបខាងលើនេះគឺគាត់បានទិញរថយន្តជូនកូនប្រុសគាត់តាំងពីថ្ងៃទី ០៥ ខែមករា មកម៉្លេះ ពោលគឺគាត់បានដឹងច្បាស់ណាស់ថាកូនប្រុសគាត់ច្បាស់ជាប្រឡងជាប់។

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post