សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ខេត្តកំពត៖ នាថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតបានចូលរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចា.ប់បានរថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។
យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារ.ធាតុគី.មីដោយចាក់បញ្ចូលគី.មីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះ.ពា.ល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ា.ងខ្លាំ.ងផងដែរ។
បង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដ.កហូ.ត និងក.ម្ទេ.ចចោ.លភ្លាមៗមិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញត្រូវបានរ.ងការពិ.ន័យតាមច្បា.ប់ជាធរមាន ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត។ ប្រភព ៖ ក.ប.ប