សង្គម
កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ បណ្ឌិត្យសភានគរបាលកម្ពុជាបានចេញសេចក្ដីជូនដំណឹងស្ដីពី ការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលចំនួន២០០កន្លែង សិក្សារយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាលបន្តវេនក្នុងក្របខណ្ឌមន្ត្រីនគរបាលកម្ពុជានៃក្រសួងមហាផ្ទៃ។
ចំណុចសំខា់ន់អំពីលក្ខខណ្ឌជ្រើសរើសនោះរួមមានបេក្ខជនទាំងពីរភេទត្រូវមាន៖ សញ្ជាតិខ្មែរ - សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ - អាយុយ៉ាងច្រើន២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង - កម្ពស់បុរស ១ម៉ែត្រ៧០ឡើង និងទម្ងន់សមមាត្រនឹងកម្ពស់
- នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា) - មានសុខភាពល្អ កាយសម្បទាគ្រប់គ្រាន់ និងមាំមួន ព្រមទាំងគ្មានសាក់លើខ្លួន ដៃ ជើង - ពុំធ្លាប់មានពិ.រុ.ទ្ធ.ភាពកន្លងមក(បញ្ជាក់ដោយលិខិតថ្កោ.លទោ.ស ដែលផ្ដល់ជូនពេលក្រោយ) និង
- ឆ្ល.ងកា.ត់ធ្វើតេស្តសម្បទា(ពិនិត្យដោយអវយវៈ ការនិយាយស្ដី ការស្ដាប់ ការមើល ដំណើរ) មុននឹងផ្ដល់ពាក្យសុំប្រឡង។ សម្រាប់ព័ត៌មានបន្ថែមសូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ៖