សង្គម
តាមរយៈអាខោនហ្វេបុក របស់លោក អុឹម បុរិន្ទ អ្នកហោរាសស្ត្រខ្មែរ និងជាទីប្រឹក្សាអមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ មានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញហោរាគ្រូទាយ ចិនសែរីកព្រោងព្រាតពេញហ្វេបុក ផេ ក វាជាការល្អម្យ៉ាងដែរដែលមានហោរាជាច្រើនដូច្នេះ ព្រោះងាយស្រួលក្នុងការឱ្យគ្រូហោរជួយតម្រង់ទិសការងារអាជីវកម្មខ្លះៗ។
តាមការសង្កេតរបស់ខ្ញុំឥឡូវនេះហោរាកាន់ក្បួនចិន ដែលយើងធ្លាប់ហៅថា ចិនសែមានការរីកដុះដាលខ្លាំងជាគេហើយក៏ត្រូវប៉ាន់ជាងគេផង។តាមការសង្កេតក៏បានឃើញថាហោរាខ្មែរ ហោរដែលជាអ្នកស្នងរូប ហៅថាខ្មោ.ចចូល ហោរចូលរូប និងហោរមួយចំនួនទៀតបានក្លាយខ្លួនជាចិនសែស្ទើរទាំងអស់ទៅហើយ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះគឺជាថ្ងៃជិតដល់ពេលចូលឆ្នាំចិន និងសែនដកជើងធូបស្រាប់តែឮចិនសែខ្លះថាថ្ងៃសែនមិនត្រូវពាក់អាវពណ៌នេះពណ៌នោះគ្រូខ្លះថាហាមពណ៌ក្រហម ពណ៌មាសពណ៌លឿង។ល។ហើយឱ្យពាក់ពណ៌ខ្មៅពណ៍ខៀវ សូម្បីតែរបស់សែនក៏ឱ្យលាភពណ៍ខ្មៅឬខៀវដែរ។
ខ្ញុំគិតថាគ្រូច្រើនពេកខ្មែរខ្សែស្រឡាយចិនប្រហែលកំពុងវង្វេងហើយមិនដឹងថាធ្វើអ្វីឱ្យត្រូវនោះឡើយ។សម្រាប់ខ្ញុំសូមជម្រាបបងប្អូនដែលជាខ្មែរសែស្រឡាយចិន(កាត់ចិន)គួរមើលទៅទំនៀមទម្លាប់វិញទើបមិនច្របូកច្របល់។
ប្រពៃណីជនជាតិចិនគឺពណ៌ក្រហមជាពណ៌តំណាងឱ្យជ័យជំនះ ពណ៌ដែលអាចកំ.ចា.ត់ឧបទ្រព្យទាំងឡាយបានហើយសត្វនៀនក៏ខ្លាចពណ៌ក្រហមនេះដែរ។ដូច្នេះការសែនដកជើងធូបក្ដីសែនចូលឆ្នាំក្ដី ពណ៌ក្រហមជាពណ៌ល្អបំផុតហើយពណ៌លឿងជាពណ៌ផ្កាអង្គារសីលគឺជាដើមឈើដែលជនជាតិចិនមិនអាចអត់បាននៅក្នុងឱកាសចូលឆ្នាំចិន។
ដូច្នេះចូរសំឡឹងមេីលទៅទំនៀមទម្លាប់កុំសំលឹងទៅមេីលហោរាច្រេីនពេកព្រោះពេលនេះជាពិធីបុណ្យប្រពៃណីមិនមែនបុ.ណ្យហោរាទេ។