សង្គម
អាម៉ាប៉ាប៉ាញ៉ូស
បើតាម ក្លិបបាល់ទាត់បឹងកេតបានប្រកាសជាផ្លូវការអំពីស្ថានភាពរ.បួ.សរបស់ខ្សែប្រ.យុ.ទ្ធឆ្នើម លោក ចាន់ វឌ្ឍនាកា គឺបានដា.ច់សរ.សៃជង្គង់ខាងស្ដាំ និងត្រូវធ្វើការវ-ះកា.ត់ផងដែរ អំឡុងការប្រកួតក្នុងពានរង្វាន់មិត្តភាព Prince Beer Pre-Season Cup 2022 រវាងក្រុមបឹងកេតទល់នឹងវិសាខា នៅកីឡដ្ឋានព្រីនស៍នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។
ក្រោយទទួលបានដំណឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភទឹកប្រាក់៥ម៉ឺនដុល្លារ (50,000 USD) ដើម្បីជួយព្យា.បាលកីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ដែលជាកូនប្រុសរបស់លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម។
លោក ចាន់ ចេស្ដា បានឲ្យដឹងតាមរយៈអាខោនហ្វេបុកលោកថា៖ ក្នុងនាមខ្ញុំបាទជាឪពុកម្ដាយ និងក្រុមគ្រួសាររបស់កីឡាករចាន់ វឌ្ឍនាកាសូមលំអោនកាយគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះគុណូបការ:ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានជួយឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន 50.000$ ប្រាំមុឺនដុល្លារសហរដ្ឋអាមេរិកដេីម្បីព្យាបាលរបួសរបស់កូនខ្ញុំបាទ។
ខ្ញុំបាទសូមគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រីនិងចៅៗជាទីស្រឡាញ់សូមមេត្តាបន្តមានសុខភាពល្អប្រសើរ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរដេីម្បីបន្តដឹកនាំប្រទេសកម្ពុជាអោយសម្បូរណ៍រុងរឿងថែមទៀត ។ ជាមួយគ្នានេះដែរខ្ញុំបាទ និងក្រុមគ្រួសារក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះលោកស្រី ពុធ ធីតាប្រធានក្លឹបនិងស្វាមី លោកបែរ មករាអ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់បឹងកេត លោកគ្រូបង្ហាត់
និងកីឡាកររួមក្លឹបដែលបានខ្នះខ្នែងជ្រោមជ្រែងលះបង់កម្លាំងកាយ និងថវិកាតាំងពីពេលរ.បួ.សរហូតដល់ពេលនេះបាន និងកំពុងរៀបចំបែបបទដេីម្បីចេញទៅវ-ះកា.ត់នៅប្រទេសថៃ សូមអរគុណដល់បងប្អូន កូនក្មួយ និងចៅៗនិងហ្វេនទាំងអស់ដែលបានបារម្ភ និងជូនពរ អោយកូនប្រុសរបស់ខ្ញុំឆាប់ជាស-ះស្បើ.យដូចដេីមឡេីងវិញ។ ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត