header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ៣១ ខែធ្នូ Smallworld Smallband ក្រុមតូច បានចេញប្រកាសឲ្យដឹងថា៖ « ថ្ងៃនេះក្រុមតូច សូមជូនដំណឹងដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នាថា «ដំណើរសិល្បៈ ៩ឆ្នាំ (២០១២-២០២១) របស់ SmallWorld SmallBand ក្រុមតូច ត្រូវបានបញ្ចប់» នៅថ្ងៃនេះហើយ។ យ៉ាងណាមិញ នេះមិនមែនជាទីអវសាន នៃតន្ត្រីរបស់សមាជិកនីមួយៗក្នុងក្រុមតូចនោះឡើយ។ ពួកយើងនៅតែបន្តដំណើរសិល្បៈបន្តទៀត តែរៀងៗខ្លួនក្នុងពេលអនាគត។ ពួកយើងនៅតែជាមិត្តភក្តិ អ្នកស្រលាញ់ និងគាំទ្រតន្ត្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកយើងនៅតែបន្តផលិតស្នាដៃបន្ថែមជូនដល់អ្នកគាំទ្រ និងមហាជនទាំងអស់គ្នា។ ឆ្លៀតឱកាសពេលនេះ ក្រុមតូច សូមអរគុណបុគ្គលគ្រប់រូប ស្ថាប័ន ក្រុមហ៊ុននានា ដែលបានចូលរួមដំណើរសិល្បៈ ជាមួយក្រុមតូច តាំងពីថ្ងៃដំបូងមក ដល់ថ្ងៃនេះ។ អរគុណដល់សមាជិកក្រុមនីមួយៗ ក្នុងក្រុមតូច ដែលបានក្លាយជាគ្រួសារទី២ របស់យើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែតន្ត្រី បានធ្វើអោយពួកយើងជួបគ្នា។ ដោយសារតែស្រលាញ់ បានធ្វើអោយពួកយើងនៅជាមួយគ្នា។ អរគុណដល់អ្នកគាំទ្រទាំងអស់ បើពុំមានអ្នកទាំងអស់គ្នាទេ ម៉្លោះអី វត្តមានក្រុមតូចពិតគ្មានន័យអ្វីនុះឡើយ។ អ្នកទាំងអស់គ្នាជាកំលាំងចិត្ត។ ក្រុមតូចស្រលាញ់អ្នកទាំងអស់គ្នាណាស់។ ពួកយើងសំណាងណាស់ ដែលមានអ្នកគាំទ្រដូចអ្នករាល់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណដល់ ភ្លើងគប់ និងក្រុមការងារភ្លើងគប់គ្រប់ផ្នែក ដែលបានចូលរួមសហការ រៀបចំ ការពារ​ ជ្រោមជ្រែង​ ដោយឆ្លងកាត់ព្យុ-ះភ្លៀ.ងជាមួយគ្នា ជាពិសេសការចូលរួមសម្រេចបំណងនៃបេសកកម្មផ្សព្វផ្សាយតន្ត្រីកម្ពុជា។ បន្ថែមពីនេះ ក្រុមតូច ក៏សូមអរគុណដល់ ភ្លេីងគប់ ដែលបានជួយបង្កើតឱកាសដល់ពួកយើងទាំងបួននាក់ អោយបានចូលរួមក្នុងកម្មវិធីធំៗជាច្រើនដូចជា​ មហោស្រពបុណ្យភូមិ ,ការសម្ភោធ Album ទាំង២ ,កម្មវិធី​ Smart Mega Concert ,ព្រឹត្តិការណ៍កីឡាជាតិ​ ,ការសម្តែងនៅប្រទេសជប៉ុន ,ការចូលរួមទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រទេសថៃ និងការសម្តែងក្នុងកម្មវិធី Round Festival របស់ប្រទេសកូរ៉េ​ ជាដើម និងជាច្រេីនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណដល់បុណ្យភូមិ និងឡេឡេបុណ្យភូមិ ដែលបានផ្តល់នូវអនុស្សាវរីយ៍ជាច្រើន និងអារម្មណ៏ជាគ្រួសារមកដល់ពួកយើង។ អរគុណដល់ក្រុមហ៊ុន SMART AXIATA ដែលបានក្លាយជាមិត្តដ៏ល្អចំពោះក្រុមតូច និងគាំទ្រនូវរាល់គំនិតថ្មីៗ ដែលក្រុមតូច មានឡើង។
អរគុណដល់ IZE Cola និង Chip Mong Commercial Bank (CMCB) ដែលផ្តល់កិត្តិយស ជ្រើសរើសក្រុមតូច ក្លាយជាទូតសុចន្ទៈ ចំនួន២ឆ្នាំជាប់គ្នា។ អរគុណ ដែលបានផ្តល់ឱកាសអោយក្រុមតូច បានជួយផ្សព្វផ្សាយផលិតផលក្នុងស្រុក ដែលមានគុណភាពល្អ និងមានតម្លៃមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមតូចអរគុណខ្លាំងណាស់។ សង្ឃឹមថាដំណឹងនេះ មិនមែនជាដំណឹងមិនល្អសំរាប់អ្នករាល់គ្នា តែផ្ទុយទៅវិញ នេះជាដំណឹង សំរាប់ការបើកទំព័រថ្មី នៃដំណើរតន្ត្រីថ្មី ពីសមាជិកក្រុមតូច។

អ្នកទាំងអស់គ្នានៅតែអាចស្តាប់បទចម្រៀងក្រុមតូច តាមទំព័រផ្លូវការរបស់ក្រុមតូច ដែលមានក្នុង Facebook និង Youtube ។

ក្រុមតូចសូមជូនពរឆ្នាំថ្មី សិរីសួស្តី មានដល់អ្នករាល់គ្នា។សប្បាយចិត្តអោយបានច្រើន និងថែរក្សារសុខភាពផងណា៎ ដោយសេចក្តីគោរព និងស្រលាញ់ពីក្រុមតូច ៖ កេសរ | ភិរម្យ | ពេជ្ជរិទ្ធ | ដេវីដ »

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post