header ads

Sponsor

vivo Y15s គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានធ្វើការរចនាឡើង ប្រកបដោយការច្នៃប្រឌិត និងមានភាពសាកសមសម្រាប់មិត្តៗយុវវ័យ នាពេលសម័យថ្មីនេះតែម្តង។ ម្យ៉ាងវិញទៀត​មកមើលការរចនាបទរបស់ស្មាតហ្វូន vivo Y15s នេះវិញចំពោះផ្នែកខាងក្រោយមានផ្ទៃរាងគ្រើម មិនងាយឆកស្នាមម្រាមដៃ និងមានពណ៌ស្រស់ស្អាត មើលមកមានភាពស៊ីវីល័យតែម្តង។

ស្មាតហ្វូន vivo Y15s ត្រូវបានបំពាក់មកជាមួយនឹងទំហំអេក្រង់ 6.51inch ដែលហៅថា Helio P35​​ ​មានកម្រិតបង្ហាញ HD+។ លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាពយ៉ាងត្រជាក់ភ្នែកនិង​​ធំទូលាយ ដែលព្រមមកជាមួយរចនាបទ ឡើងមានភាពងាយស្រួលនៅក្នុងការកាន់ផងដែរ។​ សម្រាប់ផ្នែកកាមេរ៉ាមុខមានទំហំ 8MP អាចថតស៊ែហ្វីរូបបានច្បាស់។ ដើម្បីធានាបានថា អ្នកមើលទៅស្រស់ស្អាតដូចធម្មជាតិ Y1​5s បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បានកាន់តែប្រសើរឡើងសម្រាប់ផ្ទៃមុខ។

រីឯផ្នែកកាមេរ៉ាក្រោយវិញត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 2 គ្រាប់ដែលមានទំហំ 13MP+2MP។ រឹតតែពិសេសនោះ ចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 10W។ លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យការកាន់ថ្មបានយូរ និងបង្កើនថាមពលថ្មបានទៀតផង។

Y15s ដំណើរការដោយ​ Processer ប្រភេទ​​ octa-core និងមាន​ Ram3GB+Rom32GBដែលមានលក្ខណៈពិសេសរបស់ ​​Funtouch OS11.1 ផ្នែកលើ Android11 ដូចនេះហើយទើបធ្វើឲទូរស័ព្ទដៃមួយនេះកាន់តែមានភាពងាយស្រួលជាងមុន។​ ជាមួយនឹងពណ៌គឺមានជម្រើសថ្មីពីរពណ៌ផងដែរនេះគឺ​​ Mystic Blue​ និង Wave Green

កាន់តែពិសេសនេះសម្រាប់តម្លៃរបស់វាវិញគឺត្រូវបានដាក់លក់លើទីផ្សារក្នុងកញ្ចប់តម្លៃត្រឹមតែ $149 តែប៉ុណ្ណោះ។ មួយវិញទៀតបើធ្វើការធៀបទៅនឹងស្មាតហ្វូនដែលមានតម្លៃស្មើគ្នា សម្រាប់ស្មាតហ្វូន vivo Y15s  គឺមានគុណសម្បត្តិល្អជាងច្រើន។​ សម្រាប់អតិថិជនរបស់​ vivo ដែលមានបំណងចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y15s នេះ​ លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងនានាទូទាំងប្រទេសកម្ពុជា។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post