សង្គម
អាម៉ាប៉ាប៉ាញ៉ូស
មានបទចម្រៀងសម័យទំនើបរបស់ផលិតកម្មហ្គាឡាក់ស៊ី មានការគាំទ្រយ៉ាងច្រើនលើសលប់ មិនត្រឹមតែនៅក្នុងប្រទេសនោះទេថែមទាំងមាននៅក្រៅជុំវិញសកលលោកផងដែរ យ៉ាងណាក៏មានការរិះ.គន់ផងដែរទៅលើបទចម្រៀងទាំងនោះ។
តែនៅពេលថ្មីៗនេះ គិតត្រឹមថ្ងៃទី ០២ ខែកុម្ភៈនេះ ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា បានចេញបទចម្រៀងថ្មីទៀតហើយ និងប្លែកខុសពីបទមុនៗ ដែលបទចម្រៀងពីរបទទើបនឹងចេញនេះ គឺជាបទបែបខ្មែរសុទ្ធ ហើយលើសពីនេះទៀតនោះ បទភ្លេងក៏ពុំមានលាយលំជាមួយនឹងឧបករណ៍សម័យឡើយ។
បទចម្រៀងដែលបកស្រាយដោយតារាចម្រៀង ធឿន បុរី មានចំណងជើងថា "បន់អស់មាន់បី" និងបទរបស់លោក ខេម មានចំណងជើងថា "ស្រលាញ់អាម៉ាប់ខែរងា" គឺប្រើតែឧបករណ៍ខ្មែរដែលបន្សល់ទុកពីដូនតាមកតែប៉ុណ្ណោះ។
ប្រិយមិត្តអាចរីករាយស្ដាប់កម្សាន្តបទចម្រៀងខាងក្រោមនេះ៖