សង្គម
តាមរយៈ ផេ កផ្លូវការរបស់នាឡិកាដៃប្រេនម៉ាក Pu Watch Cambodia បានឲ្យដឹងថា ថ្មបាយក្រៀម ជានាឡិកាដែលឆ្លាក់ប្រើពេល ២ ឆ្នាំសម្រាប់ឆ្លាក់ពេញមួយនាឡិកាបែបចម្លាក់បុរាណខ្មែរ។ បន្ទះខាងក្នុងយកតាមថ្មបាយក្រៀមរបស់កម្ពុជា ដែលជាភាពថិតថេរគង់វងរបស់ប្រសាទបុរាណខ្មែរ។
លោក សែត ពិទូ ស្ថាបនិកក្រុមហ៊ុននាឡិកាម៉ាក «ពូ» បានបង្ហើបប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ឲ្យបានដឹងថា៖ «ចំពោះម៉ូដែលនេះ គឺមានឈ្មោះថា «ថ្មបាយក្រៀម» ហើយផលិតតែចំនួន ៣ គ្រឿងប៉ុណ្ណោះ ខណៈចំនួន២គ្រឿងបានលក់ចេញរួចហើយ នៅសល់តែ១គ្រឿងប៉ុណ្ណោះ
ម៉ូដែលថ្មី ប្រភេទថ្មបាយក្រៀមនេះ ១គ្រឿង តម្លៃ៣ម៉ឺនដុល្លារ មានតម្លៃថ្លៃ ដោយសារវាជាប្រភេទនាឡិកាស៊េរី Limited Edition ហើយវាជានិមិត្តសញ្ញានៃភាពរឹងមាំ ឋិតថេរគង់វង្សយូរអង្វែង ដូចជាប្រវត្តិនៃឈ្មោះថ្មបាយក្រៀមខ្មែរនេះតែម្តង។
ហើយសម្រាប់អតិថិជនថ្មី ប្រសិនជាចង់បានគឺត្រូវរង់ចាំរយៈពេលដល់ទៅ ២ ឆ្នាំ ឯណោះទើបបានពាក់ ព្រោះថាយើងត្រូវការពេលសមស្របបែបនេះ ទើបអាចផលិតបាននូវផលិតផលល្អនេះ»។