សង្គម
អាម៉ាប៉ាប៉ាញ៉ូស
មានរឿងចាប់អារម្មណ៍មួយនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ដោយមង្គលការមួយមានមានកូនកំលោះដល់ទៅ២នាក់ ឯកូនក្រមុំក៏២នាក់ដូចគ្នា មានន័យថាមង្គលការមួយរៀបការដល់ទៅ២គូ។
ពិធីមង្គលការមួយនេះបានប្រារព្ធនៅឯង គេហដ្ឋានខាងស្រី ស្ថិតក្នុងភូមិពោន ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃព្រហស្បត៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ។
តាមរយៈធៀបការ គូស្វាមីភរិយាទី១ មានកូនកំលោះឈ្មោះ គៀន នឿង ជាគូនឹងកូនក្រមុំឈ្មោះ យុិន ណា និងគូស្វាមីភរិយាទី២ កូនកំលោះឈ្មោះ ប៉ូច ស៊ីណូ ត្រូវជាគូនឹងកូនក្រមុំឈ្មោះ យុិន នី។
បើតាមភ្ញៀវចូលរួមបានឲ្យដឹងថា កូនក្រមុំជាបងប្អូនភ្លោះ បានសម្រេចចិត្តយកស្វាមី រៀបពិធីមង្គលការចូលរោងក្នុងថ្ងៃតែមួយតែម្ដង ដើម្បីងាយស្រួលសម្រាប់ភ្ញៀវ និងឪពុកម្ដាយ ហើយគួបផ្សំនឹងកូនក្រមុំដល់គូរៀងៗខ្លួនផង។