សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ និងក្រើនរំលឹកដល់កូនចៅក្នុងគោលដៅប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួនរបស់ក្រុមគ្រួសារខ្លួន ពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។
នេះបើតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួននិយមហៅថា ទិវានៃក្តីស្រឡាញ់ ជិតឈានចូលមកដល់ហើយ។ បច្ចុប្បន្ន ទិវានេះបាននិងកំពុងជ្រៀតចូលក្នុងសង្គមជាតិកម្ពុជា ជាពិសេស ក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំ នាំឱ្យមានផល ប៉ះ.ពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិទៀតផង។
ក្នុងបរិការណ៍នេះប្រជាជន ជាពិសេសយុវជនកម្ពុជា ចាំបាច់ត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅពីវប្បធម៌ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងឈ្វេងយល់ឱ្យបានគ្រប់ជ្រុងជ្រោយអំពីខ្លឹមសារនៃថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ទំនៀមទម្លាប់នាំចូលពីក្រៅ ដើម្បីបន្ស៉ី និងសម្របទៅតាមបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាការពារឲ្យបាននូវតម្លៃ និងឧត្តមភាពនៃវប្បធម៌ជាតិដែលមានចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។
ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីគោរពស្រឡាញ់ នៅជុំវិញខ្លួនយើងជាអាទិ៍៖ ក្រុមគ្រួសារ, ឪពុកម្តាយ, ប្ដី/ប្រពន្ធ, កូន, ចៅ និងចំពោះញាតិមិត្ត និងក្រុមមនុស្សមួយចំនួនដូចជា៖ ជ.នពិ.ការ, កុមារកំព្រា, និងអ្នកដែល ខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាព សរសេរលិខិតជូនពរ,ការជូនអំណោយផ្សេងៗ, ការសំណេះសំណាល ឬទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយតែត្រូវគោរពតាមវិធានសុខាភិបាល ដោយរក្សាគម្លាត និងនៅទីតាំងបើកចំហ៕