សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ក្រោមការដឹកនាំសម្របសម្រួលដោយលោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេតតាមដាន និងរកឃើញនូវមុខសញ្ញាផលិតផលសាច់បង្កកជាប្រភេទជើងមាន់ ជើងទា ប្រហិតសាច់ និង គ្រឿងសមុទ្រ ។ល។ ដែលពុំមានបញ្ជាក់ពីកាលបរិច្ឆេទផលិត សពលភាព បិទស្ទីកឃ័រក្រដាសប.ន្លំលើបាកូដ មិនមានឯកសារ និងប្រភពច្បាស់លាស់ប្រមាណ៣.៦តោន។
នេះបើយោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងប.ង្ក្រា.បការក្លែ.ងប.ន្លំ បានឲ្យដឹងនៅថ្ងៃទី ១២ ខែកុម្ភៈនេះ។
ក.ប.ប បានឲ្យដឹងបន្តថា ទំនិញទាំងនេះត្រូវបានមន្ត្រីសាខា ក.ប.ប.រាជធានីភ្នំពេញ ធ្វើការឃា.ត់ទុកបណ្តោះអាសន្ននៅទីតាំងស្តុកចែកចាយនោះ និងបញ្ជូនគំរូមួយចំនួនមកនាយកដ្ឋានមន្ទីរពិ.សោ.ធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើតេស្តវិភាគស្វែងរកសារធាតុគី.មីហា.មឃា.ត់នានា។
ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញបានរកឃើញ និងដ.កហូ.តបង្គាមានចា.ក់សារធាតុចាហ៊ួយ (CMC) នៅលើក្បាលបង្គាចំនួន៤៧.៥គីឡូក្រាម នៅទីតាំងដដែល ចំណែកឯម្ចាស់ទីតាំងត្រូវបានអញ្ជើញមកបំភ្លឺនៅសាខា ក.ប.ប. រាជធានីភ្នំពេញ។