សង្គម
បុរសម្នាក់បានចែករំលែកទាក់ទងនឹងការពត់ធ្មេញ ក្រោយជួបផ្ទាល់ ទុកជាបទពិសោធន៍ ដោយបានរៀបរាប់ថា៖
ជូនជំពោះ អ្នកពត់ធ្មេញ ការពត់ធ្មេញ ក៏ជាផ្នែកមួយនៃការកែសម្រស់ដែរ ថ្វីត្បិតតែអ្នកទាំងអស់គ្នា គិតថា ធ្មេញរត់ត្រង់ជួរ និងញញឹមស្អាត។ ការសំរេចចិត្តក្នុងការពត់ធ្មេញ ពីដំបូងដោយមិនមានការគិតច្បាស់លាស់ ក្រោយការដកធ្មេញថ្គាមតូចអស់ ៤គ្រាប់ ធ្វើអោយខ្ញុំមានប ញ្ហា ស្នាមញញឹមមិនស្មើគ្នា ឈឺស.ន្លាក់សាច់ដុំ ថ្គាម ចង្ការបុិត ទម្រង់មាត់តូច ពិបាកក្នុងការនិយាយ គេងមិនស្រួល ស្រម៉ុក ការដកដង្ហើមមិនបានល្អ ក្រអូមមាត់តូច មិនមានកន្លែងសំរាប់អណ្តាត សំរាកគ្រប់គ្រាន់។
ពេលពត់លើកទី១ តំលៃមិនជាណាស់ណាទេ តែពេលកែប ញ្ហាដែលកំពុងជួបតំលៃគុណជា៥ គុណជា១០ សូមគិតអោយបានច្បាស់លាស់ មុនសំរេចចិត្តធ្វើការពត់ធ្មេញ និង សួរណែនាំ អោយបានគ្រប់ជ្រុងជ្រោយ ពីគ្រូពេ.ទ្យព្យា.បាល។ អ្នកនឹងយល់កាន់តែច្បាស់ក្រោយមើលពីប្រវត្តិខ្ញុំផ្ទាល និងស្វែងយល់បន្ថែម អំពីការពត់ធ្មេញ ហើយក៏កុំទោរទន់តាមគ្នាដើម្បី តែពេលញញឹម ឃើញមានពណ៏កៅស៊ូ និងដែកលើធ្មេញ និងឃើញមុខតូច។
តួយ៉ាង ខ្ញុំមានការសោកស្តាយជាខ្លាំង។ ខ្ញុំត្រូវធ្វើការពត់ធ្មេញ ជាលើកទី២ និងពាក់ឧបករណ៏ជាច្រើន ដើម្បីកែលំអប ញ្ហាដែលខ្ញុំកំពុងជួប។ មិនតែប៉ុណ្ណោះ ត្រូវដាំបង្គោលឆ្អឹងធ្មេញ ៤ គ្រាប់ជំនួសនូវធ្មេញធម្មជាតិរបស់ខ្ញុំមានស្រាប់ ដែលបានបាត់ បង់។
ការលើកឡើងនេះ ក្នុងនាមជាអ្នកជំ.ងឺម្នាក់ ចង់ចែករំលែកបទពិសោធន៏ ដល់អ្នកដែលចង់ពត់ធ្មេញ កំពុងពត់ធ្មេញ និងបានពត់ធ្មេញហើយ ព្រមទាំងអង្កេតមើលខ្លួនឯងផងថា នឹងជួបប ញ្ហាអីរឺអត់ ដោយមិនមានបំណង វា.យប្រ.ហារដល់ បុគ្គល រឺ គ្លី.និកណាមួយឡើយ តែក្នុងបំណងល្អ។ អ្នកមិនមែនខ្ញុំ ខ្ញុំក៏មិនមែនជាអ្នក ទាល់តែអ្នកមានប.ញ្ហា ទើបយល់ពីការលំបាកមួយនេះ។