សង្គម
អាម៉ាប៉ាប៉ាញ៉ូស
បើទោះបីជាទិវានៃក្ដីស្រលាញ់ ឬ Valentine’s Day មិនមែនជាបុណ្យប្រពៃណីជាតិយើងក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះគឺបានក្លាយជាឱកាសមួយដែលប្រជាជនយើង បានចែករំលែកសេចក្ដីស្រលាញ់ ឬជាវត្ថុអនុស្សាវរីយ៍ ទៅកាន់មនុស្សជាទីស្រលាញ់របស់ខ្លួនហើយ។
អំណោយដែលពេញនិយមជាងគេនោះគឺបាច់ផ្កា ដែលងាយស្រួលក្នុងការចែករំលែកឲ្យគ្នា ហើយចុះលោកអ្នកបានទទួលអ្វីដែលពីមនុស្សជាទីស្រលាញ់របស់លោកអ្នក? យ៉ាងណាចំពោះលោកស្រី ម៉ន ដានី ដែលជា នាយកប្រតិបត្តិក្រុមហ៊ុន KP Developer Land and House ក៏មិនខុសអ្វីពីអ្នកទាំងអស់គ្នាដែរ ក៏ទទួលបានអំណោយពីស្វាមីផងដែរ។
តែខុសត្រង់ថាមិនបានបាច់ផ្កាដូចអ្នកផ្សេង មិនចេះស្វីត ដោយលោកស្រីបានរៀបរាប់ឲ្យដឹងថា៖
«Happy Valentine’s Day 2022 ជូនពរ គូជ.ម្លោះ១ជីវិត ឬ មហាប្តី អោយមានសុខភាពល្អ បំពង់ករ នឹងសំឡេងល្អដដែល ពេលស.ង្គ្រា.ម ដ.ណ្តើម នគរ ជាមួយខ្ញុំផ្ទុ-ះម្តងៗ មិនខ្ចីស្វីត មិនខ្ចីសួរនាំ មិនយកភ្នែកមើល អ្នកណា ទិញផ្កា រឺទិញដល់ មីសីល អោយទៀតក៏មិនខ្ចីមើល រឺត្រាប់តាម (បិតាមនុស្ស) ផ្កាគ្មានដែលអោយសូម្បី១ទង បើឡានវិញទិញអោយម្តង៣ ជឿហើយ មហាប្តី»