សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ប្រហែលជាលោកអ្នកមិនភ្លេចទេ អតីតម្ចាស់ពានរង្វាន់ជ័យលាភីកម្មវិធី The Voice Cambodia រដូវកាលទី១ គឺលោក ប៊ុត សីហា ធ្លាប់ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ថា មានសំឡេងពីរោះមិនធម្មតា យ៉ាងណាក្រោយមានរឿងអា.ស្រូ.វមកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោក ត្រូវបានបាត់បង់ផងដែរ រហូតមិនសូវឃើញលោកមានវត្តមាននៅលើវិថីសិល្បៈ។
ទោះជាបែបនេះក្ដី កាលពីចុងឆ្នាំ២០២១ ក៏នៅតែមានបទចម្រៀងរបស់លោកមួយៗនៅក្នុងផលិតកម្មមរតក មេឌៀ ហើយចូលឆ្នាំថ្មីនេះវត្តមានរបស់លោកក៏បានបង្ហាញនៅតាមតន្ត្រីមង្គលការផងដែរ។
ស្រាប់តែកាលពីម្សិលមិញនេះថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកបានផុ ស រូបជាមួយម្ដាយរបស់លោក ដោយសូមទោ.ស និងប្ដេជ្ញានូវរឿងមួយចំនួន ដូចក្នុងនោះលោកបានលើកឡើងឲ្យដឹងថា៖
«អរគុណ..អ្នកម្តាយដែលបានផ្តលកំណើតខ្ញុំ ទោះបីក្នុងគ្រួសារអ្នកស្រុកស្រែ ជីវភាពមិនសូវជាធូរធារ តែពុកម៉ែ ផ្តលក្តីស្រលាញ់ដល់កូនចៅគ្រប់គ្នា.. ក្នុងមួយជីវិតរបស់កូននេះក៏សង់គុណលោកទាំងពីរមិនគ្រប់ឡើយ.. ឲ្យកូនសូមទោ.សផងណា..ដែលពេលកន្លងមកធ្វើឲ្យពុកម៉ែ ពិបាកចិត្តគិតពីខ្ញុំ កូនសន្យាឈប់ធ្វើឲ្យម៉ែ ពិបាកចិត្តទៀតហើយ មើលថែសុខភាពវិញណាម៉ែណា.. ។»