សង្គម
ប្រិយមិត្តប្រហែលជានៅចាំបានហើយ កាលពី៦ឆ្នាំមុនប្អូនស្រីស៊ីន ស្រីហង្ស ដែលពិការដៃជេីងពីកំណេីត នៅឯស្រុកសំឡូត ខេត្តបាត់ដំបង ដែលគេប ង្ហោះនៅលើបណ្ដាញសង្គម អាចព្យាយាមតស៊ូរៀនសូត្របានពូកែ និងចេះច្រៀងបានពីរោះទៀតនោះ ពេលនេះប្អូនស្រីធំហើយ។
ស៊ីន ស្រីហង្ស អាចតស៊ូជម្នះរៀនសូត្របានក្លាយជាសិស្សពូកែ និងរហូតប្រឡងជាប់ ឥឡូវនេះមករៀនបន្តនៅទីក្រុងភ្នំពេញជាមួយម្ដាយហើយ នេះបញ្ជាក់ឲ្យឃើញថា ឲ្យតែយើងចង់សម្រេចគោលដៅ យើងនឹងខិតខំហើយនឹងអាចធ្វើបាន ដូចប្អូនស្រីអ៊ីចឹង។
មិនត្រឹមតែប៉ុណ្ណោះប្អូនស្រី ស៊ីន ស្រីហង្ស កាលពីពេលថ្មីនេះ បានបង្ហើបឲ្យដឹងនូវបំណងប្រាថ្នារបស់ខ្លួនផងដែរ ដែលខំតស៊ូមករៀនបន្តនៅទីក្រុងភ្នំពេញគឺ ពិធីការិនីទូរទស្សន៍ ។ តោះទៅទស្សនាវីដេអូកាលប្អូនស្រីនៅពីក្មេងទាំងអស់គ្នាខាងក្រោមនេះ៖