Sponsor

រាជធានីភ្នំពេញ ក្រុមហ៊ុន TECNO ដែលជាប្រេនស្មាតហ្វូនកំពុងឡើងកូដ និងជាម៉ាកស្មាតហ្វូនលំដាប់ពិភពលោកដ៏ល្បីល្បាញជំនាន់ថ្មី បានរកឃើញ​​ និងប្រកាសចេញនូវបច្ចេកវិទ្យាថ្មីអស្ចារ្យ​បំផុតគឺ Memory Fusion ដែលអាចបង្កើនទំហំ RAM ស្មាតហ្វូនរបស់ខ្លួនអោយមានទំហំកាន់តែធំ និងថាមពលខ្លាំងជាងមុនរហូតជិតដល់គុណនឹង២ដងឯណោះ! អ្វីដែលជាដំណឹងល្អនោះ ស្មាតហ្វូន TECNO POVA NEO ដែលកំពុងពេញនិយមដាក់លក់លើទីផ្សារកម្ពុជាយើងក៏នឹងមានបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យនេះផងដែរ!

បច្ចេកវិទ្យាបង្កើន RAM (Memory Fusion Technology) ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ប្រើ​អង្គ​ចងចាំ​ (ROM) ដែល​មិន​បាន​ប្រើ ហើយ​បញ្ជូន​ពួកវា​សម្រាប់​ប្រតិបត្តិការ RAM។ ជាឧទាហរណ៍ជាមួយនឹង Memory Fusion ស្មាតហ្វូនធម្មតាដែលមាន RAM&ROM 4GB + 64GB អាចត្រូវបានបង្កើន RAM ឲ្យកាន់តែធំរហូតដល់ 7GB + 64GB (អ្នកក៏អាចជ្រើសរើស RAM ដែលអាចបង្កើនពី 1 GB ទៅ 3GBបានផងដែរ) ។ តាមរយៈការបែងចែកទំហំផ្ទុកបន្ថែមទៅ RAM បច្ចេកវិទ្យា Memory Fusion Technology បង្កើនសមត្ថភាពធ្វើការងារច្រើនរបស់ស្មាតហ្វូន អនុញ្ញាតឱ្យមានការឆ្លាស់កម្មវិធីដែលកំពុងដំណើរការក្នុងពេលដំណាលគ្នា និង ធ្វើឱ្យប្រព័ន្ធប្រត្តិបត្តិការស្មាតហ្វូនមានស្ថេរភាពសម្រាប់ដំណើរការប្រកបដោយរលូន និងថាមពលថ្មបានយូរ។

ជាមួយនឹងបច្ចេកវិទ្យា Memory Fusion អ្នកប្រើប្រាស់របស់ TECNO អាចរីករាយជាមួយនឹងសមត្ថភាពពេញលេញបំផុត សម្រាប់បទពិសោធន៍ស្មាតហ្វូនកាន់តែប្រសើរ។

បើប្រៀបធៀបទៅនឹងទូរសព្ទដែលមិនមានបច្ចេកវិទ្យាបង្កើន RAM (Memory Fusion) ស្មាតហ្វូន TECNO ដែលបានបំពាក់ដោយបច្ចេកវិទ្យានេះ ដែលធ្វើឱ្យមាន ការកើនឡើងនៃកម្មវិធីដែលកំពុងដំណើរការក្នុងពេលតែមួយ ដំណើរការបិទបើកទូរសព្ទដែលមានប្រសិទ្ធភាពជាងមុន និងការបើកលឿនជាងមុនសម្រាប់កម្មវិធីដែលប្រើញឹកញាប់ និងកម្មវិធីដែលទើបបានប្រើប្រាស់រួច។

បច្ចេកវិទ្យាបង្កើន RAM (Memory Fusion Technology) គឺមានសម្រាប់ស្មាតហ្វូន POVA NEO ចាប់ពីពេល​នេះទៅដោយការធ្វើការអាប់ដេតទៅ Hios Version ជំនាន់ចុងក្រោយ។ ក្រោយទទួលបានបច្ចេកវិទ្យា​នេះហើយ​ស្មាតហ្វូន TECNO POVA NEO​បានក្លាយជាស្មាតហ្វូនដំបូងគេបង្អស់នៅកម្ពុជាដែលមាន​RAM ទំហំធំ​បំផុត​ក្នុង​ខ្ទង់តំលៃត្រឹមតែ​១៤៩ដុល្លារតែប៉ុណ្ណោះ! បើចង់ជ្រាបច្បាស់ពីបច្ចេកវិទ្យាដ៏អស្ចារ្យនេះសូមទស្សនាវីដេអូខាងក្រោមនេះ៖

ទិញឥឡូវនេះទាន់មាន កម្មវិធី ទិញឈ្នះ! ទិញឈ្នះ!​ ពីPOVA NEO

TECNO MOBILE ប្រចាំប្រទេសកម្ពុជា បានរៀបកម្មវិធីផ្តល់ជូនរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ចាប់ពីថ្ងៃទី ០១ ដល់​រហូតដល់ថ្ងៃទី ៨ ខែមិនា​ ឆ្នាំ២០២២នេះដើម្បីលើកទឹកចិត្តដល់អ្នកគាំទ្រស្មាតហ្វូនរបស់​ TECNO ជាពិសេសម៉ូឌែល POVA NEO នេះតែម្តង។​ ងាយស្រួលណាស់!​ រាល់ការជាវស្មាតហ្វូន Tecno Pova Neo​ ដែលមានតំលៃពិសេសបំផុតត្រឹមតែ 149$តែប៉ុណ្ណោះ នោះលោកអ្នកនឹងមានឳកាសឈ្នះ រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា ស្មាតហ្វូន POVA NEO, Smart TV​ LG 43 អ៊ីញ កង្ហាត្រជាក់ ម៉ាស៊ីនកិនផ្លែឈើ និង កំសៀវអគ្គីសនីជាច្រើនគ្រឿងថែមទៀតផង។ សម្រាប់ព័ត៌មានម្អិតនៃការចូលរួមសូមចូលទៅកាន់ហ្វេសប៊ុកផេក  TECNO MOBILE (KH) ។ សូមប្រញ៉ាប់រួសរាន់ឡើងកុំអោយកម្មវីធីពិសេសនេះកន្លងហួសណា!

ក្រុមហ៊ុន TECNO MOBILE ប្រចាំប្រទេសកម្ពុជាសន្យាថា និងខិតខំបន្តទៀតនាំមកនូវ ស្មាតហ្វូនដែលមានសមត្ថភាពកាន់តែខ្លាំង និងតម្លៃដ៏សមរម្យជាងគេបំផុតមកកាន់ទីផ្សារកម្ពុជាបន្ថែមទៀត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor