សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ថ្ងៃនេះ ថ្ងៃទី ១៤ ខែកុម្ភៈ ជាថ្ងៃប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ក្នុងពានរង្វាន់ AFF U23 CHAMPIONSHIP 2022 កម្ពុជា v ប្រ៊ុយណេ ម៉ោង ១៩:០០ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោយចប់ការប្រកួតរវាងទីម័រខាងកើត និងហ្វីលីពីន នៅពហុកីឡដ្ឋានជាតិមរតកតេជោដូចគ្នា ។
រីឯ ២ពូលទៀត គឺពូល B នៅសល់បេក្ខភាព ៣ក្រុមប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ីដកខ្លួន រួមមានម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មាន ៣ក្រុមដូចគ្នា រួមមានថៃ វៀតណាម និងសិង្ហបុរី។
យ៉ាងណាកាលពីម្សិលមិញនេះ គេឃើញសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសដាក់ជួលនូវបន្ទប់ VIP នាពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទស្សនាព្រឹត្តិការណ៍ប្រចាំតំបន់នេះ ដែលក្រៅពីសំបុត្រចូលទស្សនាទាំង ៤ប្រភេទ ខណៈតម្លៃបន្ទប់ពិសេសនេះ មានតម្លៃរហូតដល់ ២,៤០០ដុល្លារក្នុងមួយបន្ទប់ ។
ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ការដាក់លក់សំបុត្រមាន ៤ប្រភេទដែល រួមមានតម្លៃ ៣០,០០០រៀល, ២០,០០០រៀល, ១៤,០០០រៀល និងតម្លៃ ៨,០០០រៀល រីឯង បន្ទប់ VIP លំដាប់សណ្ឋាគារផ្កាយ ៥ ដែលបានដាក់ជួលខាងលើ រួមមាន៖
បន្ទប់ VIP ខ្នាតធំ ផ្ទុកបាន ៤០នាក់ រួមជាមួយអាហារ និងភេសជ្ជៈជាច្រើនប្រភេទ ត្រូវបានដាក់ជួលក្នុងតម្លៃ ២,៤០០ដុល្លារក្នុងមួយបន្ទប់ ។
បន្ទប់ VIP ខ្នាតកណ្ដាល ផ្ទុយបាន ២០នាក់ រួមជាមួយអាហារ និងភេសជ្ជៈជាច្រើន មានតម្លៃ ១,២០០ដុល្លារក្នុងមួយបន្ទប់ ។
រីឯបន្ទប់ VIP ខ្នាតតូច ផ្ទុកបាន ១០នាក់ រួមជាមួយអាហារ និងភេសជ្ជៈមួយចំនួនមានតម្លៃ ៦០០ដុល្លារក្នុងមួយបន្ទប់ ។
បន្ថែមពីលើនេះ ក៏មានបន្ទប់សណ្ឋាគារខាងក្នុងពហុកីឡដ្ឋាន សម្រាប់ជួលអំឡុងពេលថ្ងៃប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា ដែលមានតម្លៃ ៣០០ដុល្លារក្នុង ១បន្ទប់ មានគ្រែ ៣ ហើយអាចកម្មង់អាហារ និងភេសជ្ជៈ ព្រមទាំងអាចធ្វើការបន្ថែមកៅអីនៅវេរង់ដាមុខបន្ទប់បានចំនួន ១០នាក់មានតម្លៃ ២០០ដុល្លារផងដែរ ។