សង្គម
លោកឧកញ៉ា ឆេង ប៉េងគុណ ហៅ លោកគ្រូមហាជ័យ កាលពីពេលថ្មីៗនេះ នៅលើផេ ក របស់លោកគ្រូមហាជ័យ បានឲ្យដឹងថា បារមីព្រះមាតានាគប្រាសាទអង្គរវត្ត ដោយលោកបានរៀបរាប់ឲ្យដឹងថា៖ «បារមីព្រះម៉ែនាគប្រាសាទអង្គរវត្ត ចូលសន្ធិតលោកគ្រូមហាជ័យ ឃេីញហេីយនាំសំណាងពេញមួយជីវិត»
ក្រោយវីដេអូខាងលើនេះបានផ្សព្វផ្សាយ ធ្វើឲ្យមានការបញ្ចេញមតិយ៉ាងច្រើនទៅលើវីដេអូនេះ ហើយនាយពែកមី តារាកំប្លែង នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២២នេះ បានចេញវីដេអូនិយាយរៀបរាប់ ដោយរិះ.គន់ និងប្រកាសថា៖
មិនគាំទ្រការធ្វើបែបនេះ ដោយលើកឡើងថាអង្គរវត្តគឺជាដួងព្រលឹងជាតិ បារមីអង្គរវត្តគឺបារមីធំណាស់ ដោយលោកបញ្ជាក់ថាបុព្វបុរសយើង គឺមិនអាចធ្វើដោយកម្លាំងបាយតែមួយមុខឡើយ តែដោយឃើញមានការធ្វើធម្មតាៗដូចលោកគ្រូមហាជ័យ គឺខ្លាចមានគ្រូក្រោយៗមកធ្វើបែបនេះទៀត នាំឲ្យបារមីសាប។
នេះជាការលើកឡើងរិះ.គន់ក្នុងន័យស្ថាបនា និងជាការសុំណូមពររបស់លោក ទៅកាន់លោកគ្រូៗ មិនមែនឲ្យធ្វើបែបធម្មតាៗបែបហ្នឹងទេ សុំធ្វើឲ្យធំដុំបន្តិច ឲ្យស័ក្តសមនឹងកិត្តិយសអង្គរ។ សូមទស្សនាវីដេអូទាំងស្រុងរបស់លោកខាងក្រោមនេះ៖