សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ប្រិយមិត្តប្រហែលជានៅចាំបានហើយ កាលពី៦ឆ្នាំមុនប្អូនស្រីស៊ីន ស្រីហង្ស ដែលពិការដៃជេីងពីកំណេីត នៅឯស្រុកសំឡូត ខេត្តបាត់ដំបង ដែលគេប ង្ហោះនៅលើបណ្ដាញសង្គម អាចព្យាយាមតស៊ូរៀនសូត្របានពូកែ និងចេះច្រៀងបានពីរោះទៀតនោះ ពេលនេះប្អូនស្រីធំហើយ។
ស៊ីន ស្រីហង្ស អាចតស៊ូជម្នះរៀនសូត្របានក្លាយជាសិស្សពូកែ និងរហូតប្រឡងជាប់ ឥឡូវនេះមករៀនបន្តនៅទីក្រុងភ្នំពេញជាមួយម្ដាយហើយ នេះបញ្ជាក់ឲ្យឃើញថា ឲ្យតែយើងចង់សម្រេចគោលដៅ យើងនឹងខិតខំហើយនឹងអាចធ្វើបាន ដូចប្អូនស្រីអ៊ីចឹង។ មិនត្រឹមតែប៉ុណ្ណោះប្អូនស្រី ស៊ីន ស្រីហង្ស កាលពីពេលថ្មីនេះ បានបង្ហើបឲ្យដឹងនូវបំណងប្រាថ្នារបស់ខ្លួនផងដែរ ដែលខំតស៊ូមករៀនបន្តនៅទីក្រុងភ្នំពេញគឺ ពិធីការិនីទូរទស្សន៍ ។
អ្វីដែលគួរឲ្យសាទរ និងមានក្ដីមោទនចំពោះប្អូនស្រីនោះគឺ ប្អូនស្រីទទួលបានអាហារូបករណ៍ ១០០% ពីសាកលវិទ្យាល័យកម្ពុជា UC ដែលនេះហើយជាក្ដីសង្ឃឹមថ្មីរបស់ប្អូនស្រី ដើម្បីបន្តការតស៊ូរហូតឈានទៅដល់ការសម្រេចគោលដៅបន្តទៀត។
រូបភាព៖ ស៊ីស៊ីថាមស៍