សង្គម
អាម៉ាប៉ាប៉ាញ៉ូស
សម័យទំនើបៗការងារក៏មានគ្រប់ប្រភេទ មានគ្រប់រូបភាព ពេលខ្លះដើម្បីតែចំណេញមុខរបរបែបណាក៏មានដែរ មានទាំងការផ្ញើសារចូលមកលេខឯកជនរបស់គេទៀតផង ផ្ញើសារកម្ចី ផ្ញើសារអូសទាញល្បែ.ងស៊ីសង ផ្ញើសារវិនិយោគ ផ្ញើសារត្រូវរង្វាន់ផ្សេងៗ។
អ្វីដែលប្លែកលើកនេះគឺមានការប្រមូលទិញលេខពិសេសៗទៀតផង ហើយកាន់តែចាប់អារម្មណ៍ទៀតនោះគឺផ្ញើសារមកទិញចំលេខឯកឧត្តម ហ៊ុន ជា លោកមិនបាននិយាយអ្វីច្រើនទេ គ្រាន់តែតបទៅវិញថា «លក់តើ»។
ក្រោយមកឯកឧត្តម បានយកមកចែករំលែកនៅលើបណ្ដាញសង្គម ដោយបានលើកឡើងថា៖ « មានចឹងៗដែរ មានលុយម៉ានចង់ទិញលេខខ្ញុំ ?ឆែកមើលផងមុននឹងផ្ញើសារទៅគេ» តើប្រិយមិត្តណាខ្លះធ្លាប់ត្រូវបានគេចង់ទិញលេខបែបនេះ ហើយចុះបើគេទិញលក់ទេ? ហើយក្រោយពីទិញហើយ គេនឹងយកលេខនេះទៅលក់បន្ត ឬធ្វើសកម្មភាពអ្វីផ្សេង?