សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ប្រិយមិត្តប្រហែលជាបានស្គាល់តារាចម្រៀងស្រី ចាស់វស្សាជិត២ទសវត្សរូបនេះហើយ គឺអ្នកនាង ពេជ្រ សោភាព ទោះបីជាបែបនេះក្ដី តែអ្នកនាងនៅតែមានស្នាដៃស្ថិតស្ថេរក្នុងដួងចិត្តមហាជន ដែលតាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ និងទេពកោសល្យសិល្បៈរបស់អ្នកនាង ដោយអាចទាំងនិពន្ធបទចម្រៀងបានទៀតផង។
តែមុននឹងឈរជើងលើអាជីពដល់សព្វថ្ងៃនេះ អ្នកនាងគឺមានភាពតស៊ូខ្លាំង ដោយឆ្លងកាត់ដំណាក់កាលលំបាកហូរហែ ដែលចេញពីក្មេងស្រីលក់អំពៅសាង រហូតវិវត្ត ជាអ្នកច្រៀងក្នុងហាង ដែលកាលនោះបានប្រាក់តែ២ដុល្លារប៉ុណ្ណោះក្នុង១យប់ ។
កាលពីថ្ងៃទី ០៨ មីនា ទិវាសិទ្ធិនារីអន្តរជាតិ អ្នកនាងបានបង្ហាញវីដេអូដែលជា ឧបសគ្គរបស់អ្នកនាងជាច្រើនដែលបានជួបពីក្មេងមក បានធ្វើអោយអ្នកនាងសសេរវាទុកក្នុងបេះដូង ច្បាស់ណាស់គ្រប់អាចប្រែប្រួលគ្រប់ពេល តែអ្នកនាងមិនដែលបោះបង់ឡើយ អ្នកនាងតែងប្រាប់ខ្លួនឯងថា ទោះខ្ញុំជាមនុស្សស្រី តែខ្ញុំអាចធ្វើបាន ត្រូវចាំជួបបញ្ហាម្តង ទុកថាយើងបានជួបមេរៀនថ្មី ជួបកាន់តែច្រើនជីវិតយើងគឺកាន់តែរឹងមាំ។
ខាងក្រោមនេះជាខ្សែជីវិតពិត ពីកំពូលតារាចម្រៀង ពេជ្រ សោភា៖
ជាមួយគ្នានេះអ្នកនាងបានចែករំលែកទៀតថា៖ បើស្រលាញ់អ្វីមួយ សុំប្អូនកុំបោះបង់ ត្រូវចាំថា ជួបម្តង បង្រៀនយើងម្តង ហើយបើចង់ធ្វើជាអ្នកចម្រៀង ឬធ្វើអីមួយគួរចេះ70%សិនទៅ។