សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ រឿងរ៉ាវរបស់លោក មុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង ៩ និង៣០នាទីយប់ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ បានរងការប្ដឹ.ងចោទប្រកាន់ពីម្តាយក្មេក និងស្រ្តីជាប្រពន្ធរបស់លោកថា លោក ម៉ុត ដារ៉ា បានយកកាំ.ភ្លើ..ងភ្ជ..ង់គំ.រា.មបា...ញ់ប្រពន្ធ ប្រើហិ..ង្សាលើប្រ..ពន្ធ និងឈ្នួលបម្រើក្នុងផ្ទះ។
ទាក់ទងនឹងរឿងនេះមិនទាន់មានការបំភ្លឺពីលោក មុត ដារា ជូនអ្នកសារព័ត៌មាន និង មហាជននៅឡេីយទេ ។
យ៉ាងណានៅព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២២ នេះ លោកវរៈសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌ ទួលគោក បានឲ្យសារព័ត៌មានដឹងថា សមត្ថកិច្ចរបស់លោកកំពុងចាត់ការប.ណ្ដឹងរបស់លោកស្រី ហេង មួយគា ភរិយាលោក មុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្ដឹ..ងប្ដី ពីបទប្រេីអា..វុ.ធ..គំ.រា.មបា..ញ់ស..ម្លាប់ និង ប្រើហិ...ង្សាទៅលើខ្លួន និងកូនឈ្នួល កាលពីយប់ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២ ។
ជាមួយគ្នានេះដែរ បើតាមអាខោនលោកស្រី ហេង មួយគា ភរិយាលោក មុត ដារា នៅព្រឹកនេះក៏បានប ង្ហោះ រូបថតថតស្រីស្អាតម្នាក់ដែលមានឈ្មោះ Wei Wei ដោយសរសេរខ្លឹមសារថា " នេះជាមូលហេតុចំបងដែលធ្វើអោយគ្រួសារខ្ញុំមានអំពេីហិ...ង្សាសា.ហា..វ.ព្រៃ..ផ្សៃ ហ៊ា.នគំ..រា..មកំ..ហែ..ងស..ម្លា.ប់ខ្ញុំ និងធ្វើអោយគ្រួសារខ្ញុំបែ..កបា..ក់ព្រា..ត់ប្រា...ស់គ្នា " ។
បេីតាមការរៀបរាប់របស់លោកស្រី ហេង មួយគា ករណីរបស់លោក មុត ដារា ព្រះរាជអាជ្ញារង ប្រេីហិ...ង្សាលេីប្រពន្ធ អាចផ្ដេីមចេញពីស្នេ.ហាត្រី.កោណ ។