![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDEBObYX-IVg-av0PrHJz6kHEW1efkwVlUQ0g1iSxTS9dLk782roRSv_FsdBQoxqUzeKABOMtao3lZzR4vwefuF0pB3nRtiyo6RX8y0pn6diYuzEbqyzsfyNPwydR-fdVCX8HUEHts-sKYqbIIUPN1uJx_hermXPN48Ki_xU4OoHGT4tdiw_U62-ZZ/s1600/Thumbnail.jpg)
សង្គម
Mercedes-Benz 220 S ជារថយន្តផលិតដំបូងគេរបស់ពិភពលោកដែលបានផលិតតួសុវត្ថិភាពដែលគាំទ្រដោយប្រកាសនីយប័ត្រ Béla Barényi ហើយរថយន្តនេះ បានផលិតអំលុងឆ្នាំ 1959-1965។
អ្វីដែលភ្ញាក់ផ្អើលនោះគឺ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក៏បានប្រើរថយន្ត Mercedes-Benz 220 S នេះដែរ ខណៈដែលឯកឧត្តម បានប្រើតាំងពីឆ្នាំ1981 មកដល់សព្វថ្ងៃគឺមានរយៈពេល៤១ឆ្នាំហើយ តែសភាពនៅថ្មី ភ្លឺស្អាតដដែល។
នេះបើតាម ឯកឧត្តម បានបញ្ជាក់នៅតាមអាខោនហ្វេបុករបស់ ឯកឧត្តមថា ៖ « Mercedes 220 S. ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នៅថែទាំបានយ៉ាងល្អ ដែលឯឧ នាយឧ. ចាប់ផ្តើមជិះតាំងពី ឆ្នាំ 1981 រហូតដល់បច្ចុប្បន្ននេះ។»