សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល ធ្វើការឃា.ត់ខ្លួនបុរសចំណាស់ម្នាក់ជាមួយនឹងវ.ត្ថុតា.ង ខណៈកំពុងធ្វើសកម្មភាព កា.ប់ព្រៃលិចទឹកត្រង់ចំណុចដង្កៀបក្តាម ក្នុងឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នាវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។
ជ.នស.ង្ស័.យដែលសមត្ថកិច្ចបានឃា.ត់ខ្លួននោះមានឈ្មោះ ហ៊ិន ភាន អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិស្ទឹងលើ ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ បើតាម លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានបញ្ជាក់ថា ខណៈពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងប្រជាការពារ ចុះល្បាតតាមតំបន់ព្រៃរនាមក្រោម ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពកា.ប់ព្រៃលិចទឹក ត្រង់ចំណុចខាងលើ ក៏ឃា..ត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាល ជាមួយនឹងវ..ត្ថុតា.ងម៉ូតូសណ្ដោងរ៉ឺម៉ក ចំនួន០១គ្រឿង កាំ.បិ.តកកុកមួយ ពូ.ថៅមួយ និងដើមខ្ទុម ចំនួន២៥ដើមផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជ.នស.ង្ស័.យបានឆ្លើយសារ.ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកា.ប់ដើមខ្ទុម ជាព្រៃលិចទឹកដើម្បីយកមកធ្វើអុសពិតប្រាកដមែន ដោយមិនបានកាប់បំ.ផ្លាញទ្រង់ទ្រាយធំឡើយ។
យ៉ាងណាចំពោះជ.នស.ង្ស័.យសមត្ថកិច្ចបានធ្វើកំណត់ហេតុអប់រំ និងធ្វើកិច្ចសន្យាមិនឲ្យមានសកម្មភាពបែបនេះទៀតឡើង បន្ទាប់មកបានប្រគល់ម៉ូតូសណ្ដោងរីម៉កមួយគ្រឿងឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយឡែកកាំ.បិ.ត ពូ.ថៅត្រូវរក្សាទុកនៅប៉ុស្តិ៍៕