
សង្គម
លោកឌួង ឆាយ ប្រិយមិត្តធ្លាប់បានស្គាល់ហើយដែលជាអ្នកជំនួញចិត្តល្អ ក្រោយពីប្រកាសលែងលះនឹងភរិយាដាច់អស់ហើយនោះ កាលពីអំឡុងចុងឆ្នាំ២០២០ លោកបានរក្សាខ្លួនឲ្យនៅទំនេរជាច្រើនឆ្នាំហើយដែរ តែពេលនេះបានធ្វើឲ្យអ្នកតាមដានរូបលោក មានការភ្ញាក់ផ្អើលជាខ្លាំង។
អ្វីដែលភ្ញាក់ផ្អើលនៅថ្ងៃទី ២៤ ខែមីនានេះនោះគឺ លោក ឌួង ឆាយ និងគ្រួសារ បានបង្ហាញវត្តមានជាមួយនឹងក្រុមគ្រួសារខាងស្រី ក្នុងពីធីភ្ជាប់ពាក្យ ឬ ពិធីពិសាស្លាដក់កន្សែងដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរ មុននឹងឈានទៅដល់ពិធីអាពាហ៍ពិពាហ៍។
ឃើញដូច្នេះមានអ្នកគាំទ្រលោកជាច្រើនបានសម្ដែងការសាទរ និងជូនពរយ៉ាងច្រើនកុះករ ហើយចំពោះកូនក្រមុំវិញមិនឆ្ងាយទៅណាទេ គឺត្រូវជាសាច់ញាតិខាងប្អូនថ្លៃរបស់លោកតែម្ដង។ តោះទៅមើលមុខអនាគតកូនក្រមុំលោក ឌួង ឆាយ ទាំងអស់គ្នាខាងក្រោមនេះ៖