header ads

Sponsor

តើអ្នកកំពុងតឹងទ្រូងជាមួយទូរស័ព្ទដើរយឺត ទាក់ៗ ចំណែកឯ Memory ងាកពេញៗមែនទេ? ឈប់បារម្ភទៀតទៅ! ឥឡូវនេះស្មាតហ្វូនស៊េរីថ្មីត្រៀមប្រកាសចេញលក់លើទីផ្សារកម្ពុជាក្នុងតម្លៃខ្លួនខ្ទង់ $300+ ជាមួយសមត្ថភាពខ្លាំងលើកម្លាំងម៉ាស៊ីនធំ និងអង្គចងចាំធំខ្លាំងអស្ចារ្យ ប៉ុន្តែសមត្ថភាពប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេ ស្មាតហ្វូនស៊េរីថ្មីនេះក៏បានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដូចរន្ទះ SuperVOOC ផងដែររ។ ចង់ដឹងអត់ថាតើកម្លាំងម៉ាស៊ីននិងអង្គចាំធំប៉ុណ្ណាទៅ? ហើយកម្លាំងសាកថ្មលឿនកម្រិតណាដែរ?

ស្មាតហ្វូនកូនពៅ OPPO Reno7 ស៊េរីថ្មីចុងក្រោយបង្អស់បាននាំយកនូវមុខងារបន្ថែម RAM ដែលអាចបន្ថែមទំហំ RAM (5GB) តាមការចង់បានរហូតដល់ទៅ 13GB បន្ថែមពីលើទំហំ RAM ដែលមានស្រាប់ឲ្យបានច្រើនជាងមុន ដើម្បីជួយដល់ដំណើរការទូរស័ព្ទឲ្យកាន់តែរលូន និងជៀសឆ្ងាយពីភាពរអាក់រអួលផ្សេងៗ។ ចំណែក ROM 256GB ទំហំផ្ទុកធំជាងមុនអាចរក្សាទុក និងផ្តិតយករូបភាពទោះច្រើនយ៉ាងណាក៏មិនបាច់ខ្វាយខ្វល់បារម្ភពីទំហំ Memory ក្នុងម៉ាស៊ីនទៀតឡើយ។ សមត្ថភាពខ្លាំងបែបនេះភាគច្រើនឃើញបំពាក់តែនៅលើស្មាតហ្វូនតម្លៃថ្លៃៗកប់ៗប្រភេទ Flagship កម្រិតកំពូលៗ តែពេលនេះចំណុច Flagship ទាំងនេះបានបំពាក់នៅលើ Reno7 ស៊េរីថ្មីហើយជាមួយកម្រិតតម្លៃសមរម្យ ប៉ុន្តែសមត្ថភាពលើសពីតម្លៃទៅទៀត។

រីឯថាមពលថ្មសល់តិច? បញ្ចូលថ្មយឺត? គ្មានបញ្ហាទៀតទេ! OPPO Reno 7 បំពេញថាមពលជីវិតកាន់តែរហ័សពីបច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC ដែលជាបច្ចេកវិទ្យាសាកថ្មដ៏ពេញនិយមជាមួយបណ្តូលថ្មភ្លោះប្រៀបបានទៅនឹងការសាកថ្ម 2 គ្រាប់ក្នុងពេលតែមួយ មិនត្រឹមតែរហ័សគឺថែមទាំងមិនធ្វើឲ្យទូរស័ព្ទឡើងកម្តៅខ្ពស់ធានាបាននូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែប្រសើរ អនុភាពសាកថ្មរហ័សទាន់ចិត្តជាមួយប្រព័ន្ធការពារ 5 ស្រទាប់ធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់យ៉ាងពេញលេញសម្រាប់ការប្រើប្រាស់។

បន្ថែមពីនេះ ថតពេលយប់ងងឹត និងកុងពន្លឺមែនទេ? OPPO Reno7 ត្រូវបានគេឲ្យងារជាកាមេរ៉ាមានលំនាំដូចទៅនឹងភ្នែកឆ្មា ដោយសារកាមេរ៉ាមុខស្មាតហ្វូននេះបានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់ ដែលអាចផ្តិតយកសម្រស់នាពេលរាត្រីបានយ៉ាងច្បាស់ល្អ ព្រមទាំងអាចបង្កើនពន្លឺខ្ពស់ជាងមុនដល់ទៅ 60% និងកាត់បន្ថយគ្រាប់ល្អិតដល់ 35% ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។

អ្វីដែលទាក់ចិត្តទាក់បេះដូង OPPO Reno7 ឌីហ្សាញរូបរាងខុសពីស៊េរីមុនទាំងស្រុងជាមួយការរចនាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់រូបរាងស្តើង ទម្ងន់ស្រាល និងគែមជ្រុងរលោង 2.5D លេចធ្លោជាងមុនទ្វេដងជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់និងលោហៈធាតុស្ទីលរចនាបែប Reno Glow។

ប្រាកដជាចង់ដឹងហើយស្មាតហ្វូន OPPO Reno7 Series មកដល់ពេលណា? ឥឡូវនេះលោកអ្នកអាចកក់ទុកមុន ឬ Blind Order ស្មាតហ្វូន OPPO Reno7 Series ចាប់ពីថ្ងៃនេះតទៅ។ ចំពោះតម្លៃនិងកាដូ ក្រុមហ៊ុន OPPO នឹងជម្រាបជូននៅថ្ងៃទី28 មីនា 2022 ម៉ោង 7 យប់ ក្នុងកម្មវិធីសម្ពោធជាផ្លូវការ OPPO Reno7 Seies និងមានការផ្សាយជូនទស្សនាលើផេគហ្វ៊េសប៊ុកផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ រួមទាំងមានឱកាសឈ្នះរង្វាន់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 | កាសឥតខ្សែ OPPO Enco Air 2 | នាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់៕ ចាំជួបគ្នាឆាប់ៗនេះណា៎!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post