header ads

Sponsor

ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប ជូនដល់អតិថិជន កាលពីថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022 កន្លងទៅថ្មីៗនេះ នាការិយាល័យលក់បុរី​ ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) បានរៀបចំកម្មវិធីចុះហត្ថលេខារវាងបុរី ប៉េង ហួត និងធនាគារចិន លើកិច្ចសហការ ក្នុងការផ្តល់ឥណទានគេហដ្ឋានកំពុងសាងសង់។

កម្មវិធីចុះហត្ថលេខានេះផងដែរ ទទួលបា​នការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ តំណាងបុរី ប៉េង ហួត និង អ្នកនាង LIU XIAOWEI នាយករងឥណទានបុគ្គល តំណាងធនាគារចិន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និង ធនាគារចិន ក្នុងការផ្តល់ជូនដល់ជូនភាពសម្បូរបែប និងងាយស្រួល ក្នុងការទទួលបានការអនុម័តឥណទានឆាប់រហ័ស និងផលចំណេញខ្ពស់ សម្រាប់អតិថិជនបុរី ប៉េង ហួត។

ចំពោះកិច្ចសហការដ៏ស្អិតរមួតនេះ ធនាគារចិន​ បានសម្រេចផ្តល់ជូននូវអត្រាការប្រាក់ពិសេសចាប់ពី 4.39% ក្នុងឆ្នាំទី1 និងអត្រាការប្រាក់6.99% ចាប់ពីឆ្នាំទី2 ឡើងទៅ ជាមួយនឹងទំហំកម្ចី 70% នៃតម្លៃគេហដ្ឋាន រហូតដល់20ឆ្នាំ គ្រប់គម្រោងទាំងអស់របស់បុរី ប៉េង ហួត ដោយមិនត្រូវការទ្រព្យបញ្ចាំ ទាំងគម្រោងដែលបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងដែលកំពុងសាងសង់ ដោយមានត្រឹមតែឯកសារនៃកិច្ចសន្យាទិញលក់តែប៉ុណ្ណោះ ជាមួយការអនុម័តយ៉ាងឆាប់រហ័សពីធនាគារចិនផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post