
សង្គម
ប្រូខេអេច (Bro Kh) ជាឈ្មោះយុវជនម្នាក់ជាអ្នកលេងបណ្ដាញសង្គមហ្វេបុកបានធ្វើវីដេអូចែករំលែកផ្សេងៗដែលមានអ្នកតានដានយ៉ាងច្រើនកុះករ រហូតដល់ជិត១លាននាក់ តែដោយសារតែបញ្ហាសុខភាព និងហិរញ្ញវត្ថុ លោកបានប្រកាសលក់ផេ ក ដែលខំធ្វើជាយូរមកហើយនោះចេញតែម្ដង។
Bro Kh បានប្រកាសលក់ផេកជិត១លានអ្នកតានដាននោះ ក្នុងតម្លៃ១ម៉ឺនដុល្លារ ដើម្បីដោះស្រាយលុយជំពាក់គេប្រមាណ២ពាន់ដុល្លារ ហើយទុកពេលថែរក្សាសុខភាព មិនចង់បន្ថែមសម្ពាធ និងព្យាបាល ខណៈបច្ចុប្បន្នកំពុងមានជំ.ងឺស្ត្រេស តានតឹងធ្វើឲ្យពិបាកក្នុងការគេង ព្រោះតែការគិតច្រើន។
ជាមួយគ្នានេះដែរ មានអ្នកគាំទ្រជាច្រើនបានសម្ដែងការសោកស្ដាយជាខ្លាំង ហើយមានអ្នកខ្លះទៀតបានចែករំលែកវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារបស់លោកផងដែរ ដោយក្នុងនោះអាខោន Bunthorng Oeun បានឲ្យដឹងថា៖
«ខ្ញុំធ្លាប់មេីល វីដេអូ របស់បងចាស់ៗ។ ពិតជាស្តាយ សមត្ថភាព ស្តាយទេពកោសល្យ។ អ្នកណាក៏ធ្លាប់ជួបបញ្ហា និងរឿងជីវិតដែរ តែសម្រាប់ការដេកមិនលក់ខ្ញុំមានវិធីដោះស្រាយ ដ៏ពូកែមួយដែរ ខ្ញុំបានអនុវត្តមួយឆ្នាំហេីយ ហេីយទទួលបានជោគជ័យ ។
ទីមួយ កុំលេងទូរស័ព្ទមុនចូលដេក ភ្នែករបស់យេីងគឺ ត្រូវចំណាយពេលយ៉ាងហោចណាស់ 40 នាទីទេីបស្រទាប់ភ្នែកត្រជាក់ ហេីយដេកលក់។
ទីពីរ ការតាំងសមាធិទៅកន្លែងដែលខ្លួនចង់ទៅ រកនឹកអនុស្សាវរីយ៍ ដែលខ្លួនធ្លាប់ឆ្លងកាត់ ដ៏សែនសប្បាយ ដោយរូបភាពទាំងនោះ គឺលេចចេញពីក្នុងចិត្ត។ កំពុងពេលបិតភ្នែកស្នាម ញញឹមយេីង និងចេញមកឯងៗ។
ទីបី ហាត់ប្រាណ រៀងរាល់ព្រឹក ។
ទីបួន ចំនុច សំខាន់ ហូបទឹកដោះគោមួយ កែវតូចមុនចូល ដេកកាត់បន្ថយ ភាពតានតឹង និង ធុញធប់។
ទីប្រាំមាន វិធី ធំមួយទៀតតែសម្រាប់ករណីធ្ង.ន់ធ្ង.រ តែបណ្ណោះទេីបប្រាប់។