header ads

Sponsor

(ខេត្តស្វាយរៀង)៖ យ៉ាងហោចណាស់កម្មករកម្មការិនីរោងចក្រ ជិត១០០នាក់ បានរងរបួសធ្ងន់និងស្រាល ខណៈចេញពីធ្វើការត្រឡប់មកផ្ទះវិញ នាពេលយប់ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងជាបឋមថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង២០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅស្ថិតក្នុងភូមិ ត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុមានរថយន្ត ម៉ាក Hyundai ចំណុះ៥តោន ពណ៌ ស ផ្លាកលេខ ស្វាយរៀង ៣A-២៤៥៨ ដឹក កម្មករ កម្មការិនីរោងចក្រចំនួន ៦៨ នាក់ ធ្វើដំណើរពីទិសដៅពីកេីតទៅលិចតាមផ្លូវជាតិលេខ៣៣៤ ដើម្បីដាក់ក្រុមកម្មករកម្មការិនីតាមផ្ទះ។

ប្រភពបានបន្តទៀតថា៖ លុះមកដលចំណុចកើតហេតុខាងលើរថយន្ត ដឹកកម្មករកម្មការិនីរោងចក្របានវ៉ា ជែងរថយន្តមួយគ្រឿងទៀត ក្នុង ស្ថានភាព គ្រោះថ្នាក់ បណ្ដាល ឲ្យ រថយន្ត ផ្អៀង ធ្លាក់ចិញ្ចើម ថ្នល់ខាងត្បូងថ្នល់បណ្តាលឲ្យ មាន អ្នក របួសធ្ងន់ស្រាល សរុប ១៨នាក់ ប្រុស ១ នាក់ របួស ធ្ងន់ ៣នាក់ស្រី ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាបដើម្បីសង្គ្រោះ។

សមត្ថកិច្ចបានបញ្ចាក់ថា៖ អ្នកបើកបរ រថយន្តមានឈ្មោះ មុឹក រតនា ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិ បន្ទាយ ក្រាំង ឃុំ បន្ទាយ ក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មុខ របរ អ្នក បើកបរ រថយន្ត ដឹក កម្មករ បេីកបរគ្មាន របួសក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍រួចមក អ្នកបើកបររថយន្តរត់ គេចខ្លួន បាត់ ពី កន្លែង កើត ហេតុ។

ហើតមូលហេតុ: អ្នកបេីកបរ រថយន្ត៥តោនវ៉ា ជែង ក្នុង ស្ថានភាព គ្រោះថ្នាក់ បណ្ដាល ឲ្យ រថយន្ត ផ្អៀង ធ្លាក់ ថ្នល់មានអ្នករងដូច្នេះ ។

បច្ចុប្បន្ន វត្ថុតាង(រថយន្ត)បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ ចំណែក អ្នក របួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post