សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ជុំវិញរឿងរ៉ាវសត្វសុនកនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ត្រូវបានសមត្ថកិច្ចឃា.ត់ខ្លួនមនុស្សចំនួន ៩នាក់ដែលពាក់ព័ន្ធនឹងការកា.ប់យកសា.ច់ធ្វើជាអាហារ បញ្ជូនបន្តទៅតុលា.ការតាមនិ.តី.វិធី។
យ៉ាងណានៅតែមានអ្នកសោកស្ដាយ អាណិតចំពោះសុនកទាំង៣ក្បាលដែលត្រូវបានក្រុមកម្មករធ្វើសកម្មភាពនេះ ហើយអ្វីដែលពិបាកទទួលយកទៀតនោះគឺម្ចាស់ផ្ទាល់តែម្ដង ដោយកាលពីម្សិលមិញនេះបានលើកឡើងព្រយោគដ៏ក្ដុកក្ដួលមួយថា៖
«សុំទោសណា Pom Pom ដែលប៉ាមើលថែប្រពន្ធ និងកូនឯងមិនបានល្អ ប៉ាដឹងថាឯងរកចាំផ្លូវមើលប្រពន្ធឯងវិញ តែពួកបានទៅកន្លែងថ្មីហើយ សង្ឃឹមថាច្បា.ប់និងរកយុត្តិ.ធម៌សំរាប់ពួកយើងណាកូន (Hatari Dudi DuDu) ប៉ានឹងរង់ចាំកូនមកវិញជាមនុស្សរស់នៅក្បែរប៉ាណា កូន កូន កូន »
ក្រោយឃើញសារនេះ អ្នកលេងបណ្ដាញសង្គមបានសម្ដែងក្ដីអាណិតអាសូរលើសដើមទៀត ព្រោះមានតែអ្នកមានក្ដីស្រលាញ់ចំពោះសត្វទេ ទើបបានយល់អារម្មណ៍បាត់បង់មួយនេះ។