header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អ្នកដែលនិយមទស្សនាវីដេអូនៅលើបណ្ដាញសង្គមហ្វេបុក ប្រហែលជាបានស្គាល់លោក ស្រេង ហើយ «Srieng មុខស្ងួត» ដែលជាអ្នកធ្វើវីដេអូលេងសើចមួយរូប ដែលពោរពេញទៅដោយភាពកំប្លុកកំប្លែងបែបមុខស្ងួត ព្រមទាំងការចេះគោរពចាស់ទុំ គួរឲ្យចង់ទស្សនា។

លោកស្រេង មិនត្រឹមតែមានរូបរាងសង្ហារ និងសមត្ថភាព​សម្ដែងពូកែនោះទេ ថែមទាំងមានភាព​កត្តញ្ញូចំពោះ​អ្នកមានគុណទៀតផង ដោយអ្វីដែល​ធ្វើឲ្យមានការចាប់អារម្មណ៍​លើសពីវីដេអូលេងសើច​របស់លោកទៀតនោះគឺ កាលពីពេលថ្មីៗនេះ លោកស្រេងបានធ្វើឲ្យអ្នកម្ដាយ​មានការភ្ញាក់ផ្អើលជាខ្លាំង។

ការភ្ញាក់ផ្អើលរបស់អ្នកម្ដាយរូបនេះ គឺកូនប្រុសកតញ្ញូរបស់​អ្នកស្រីបានទិញខុនដូមួយកន្លែង​នៅកណ្ដាលក្រុងតែម្ដង ក្នុងគម្រោង L Tower Condo (ខុន ដូ អិល ថៅវើ) ក្នុងតំបន់ដែលមានសក្ដានុពល និងគម្រោងធំៗ ជាច្រើនហ៊ុមព័ទ្ធជុំវិញ ជិតផ្លូវ 60 ម៉ែត្រ, ផ្សារទំនើប Aeon3, ផ្សារទំនើប ជីប ម៉ុង និងជាប់ផ្លូវ 271 ។

នេះជាការផ្ដល់ជូន តបស្នងគុណចំពោះអ្នកម្ដាយរបស់ លោក ស្រេង ដែលធ្វើអ្នកគាំទ្រលោកសម្ដែងនូវការភ្ញាក់ផ្អើល និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក ហើយអាចមានឱកាស សងគុណនូវកាដូដ៏សែនកក់ក្ដៅបែបនេះចំពោះអ្នកម្ដាយ ក្នុងការរស់នៅតាមបែបស៊ីវិល័យសម័យថ្មី ដោយលោកលើកឡើងថា៖ «ដល់ពេលម៉ាក់មកពីស្រុកពីខេត្ត ម៉ាក់មកលេងបាន ឬម៉ាក់ចង់មករស់នៅតែម្ដងក៏បាន...»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 
@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post