សង្គម
អាម៉ាប៉ាប៉ាញ៉ូស
គ្រូតឿ ច្បាស់ជាលោកអ្នកបានស្គាល់ហើយ ដែលមានក្រុមធ្វើវីដេអូលេងសើច ប្លែកៗ និងហួ.សចិត្តជាច្រើន ហើយអ្វីដែលមហាជនទទួលយ.កមិ.នបានទៀតនោះ គឺមួយរយៈពេលចុងក្រោយនេះ វីដេអូប ង្កឲ្យមានការរិះ.គន់យ៉ាងខ្លាំងនោះគឺទៅលើវីដេអូហូបអា.ច.ម៍គោ។
សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំប ញ្ជារបស់ លោកឧត្ដមសេនីយ៍ទោឈឿន សុចិត្រ ស្នងការខេត្តបានហៅគ្រូតឿមកប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌ហេីយនៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២២នេះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងថាសកម្មភាពរបស់បុគ្គលម្នាក់នេះ និងបក្ខពួក អាចបណ្ដាលឲ្យប៉ះ.ពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិ.សុខសង្គម ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះ គ ន់ខ្លាំង គឺនាំគ្នាហូបអា.ចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះ.ពាល់ដល់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់បញ្ជាក់អំពីមូលហេតុ នៃការប ង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម ហើយបន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ «គ្រូតឿ» នេះធ្វើកិច្ចសន្យាប.ញ្ឈប់សកម្មភាព និងសុំទោ.សជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត។