
សង្គម
រឿងរ៉ាវរបស់លោក ជឹម សុភ័ក្រ ហៅគ្រូតឿ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្រោយពេលដែលត្រូវសមត្ថកិច្ចហៅមកអប់រំ គឺមានការជជែកវែកញែកយ៉ាងច្រើន។

លោក ជឹម សុភ័ក្រ បានសារភាពថា ខ្លួនពិតជាបានកាន់អា.ចម៌គោប្រាកដមែន ប៉ុន្ដែគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ លុះនៅពេលដាក់ចូលមាត់ មិនមែនស៉ីអា.ចម៌គោនោះទេ គឺជាស្ករសូកូឡាដែលដាក់នៅខាងក្រោមដៃទេ ។
ជាមួយគ្នានេះដែរឯកឧត្តម ហ៊ុយវណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកឡើងលើកទឹកចិត្តលោក ជឹម សុភ័ក្រ ថា៖
«ករណីប្អូនតឿ»៖ យើងត្រូវព្រមទទួលយកការពិតដើម្បីកែលម្អ។ ការសម្តែង ការអធិប្បាយ និងការផលិតមួយចំនួន ដែលមិនចូលសាលា គឺមានការថ្លោះធ្លោយបែបនេះហើយ។ ប៉ុន្តែបើធៀបកម្មវិធី Fear Factor របស់អាមេរិក ការផលិតគឺអាក្រក់ជាងនេះឆ្ងាយ។
ជួយកែលម្អគ្នា និងព្រមទទួលរៀនសូត្រថែម ទើបធ្វើឱ្យពន្លកដុះឡើង។ ការពិត ក្រុមប្អូនតឿ មានទេពកោសល្យ ហើយខ្ញុំគាំទ្រឱ្យនៅបន្តផលិតនិងសម្តែងក្នុងកម្រិតមហាជនបែបប្រជាប្រិយ៍។ ក្នុងករណីចង់បានការប្រឹក្សាយោបល់ និងទទួលយកចំណេះដឹងបន្ថែមអំពីមូលដ្ឋានគ្រឹះក្នុងការផលិត ដើម្បីបន្តបម្រើទស្សនិកជន ប្អូនតឿនិងក្រុមរបស់ប្អូន អាចទាក់ទងលេខ 077 338 131៕