
សង្គម
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលមានមុខជំនួញច្រើននៅក្នុងដៃ ដូច្នេះហើយមានការមមារញឹកនឹងការងារច្រើនណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏លោកមិនភ្លេចអ្នកមានគុណដែរ។
ខែចេត្រ ខែចូលឆ្នាំប្រពៃណីខ្មែរបានមកដល់ហើយ បងប្អូនប្រជាពលរដ្ឋខ្មែរយើងបានត្រៀមខ្លួនក្នុងការចូលរួមហើយ ក្នុងនោះអ្នកឧកញ៉ាឡេង នៅថ្ងៃទី ០៨ ខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ បានអញ្ជើញទៅគោរពជូនពរអ្នកមានគុណ ដែលគួរឲ្យស្ងប់ស្ញែញ។
ក្នុងនោះអ្នកឧកញ៉ា បានលើកឡើងឲ្យដឹងថា៖ ឆ្លៀតពេលមួយម៉ោងជូនគ្រួសារនិងកូន ទៅជូនពរលោកឪពុកនិងអុជធូបជូនអ្នកម្ដាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីប្រញាប់មកបន្តការងារវិញ។