សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាព មិនទាន់មានច្បា.ប់អនុញ្ញាតឱ្យប្រើផ្លា.កលេខរថយន្ត «ជនមានពិការភាព» ដូចមានក្នុងរូបភាពទាំងនេះទេ។
ឯកឧត្តមបានគូសបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេបុកនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២នេះថា៖ ក្នុងនាមជាអ្នកទទួលបន្ទុកវិស័យពិការភាព ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធវិស័យពិការភាពនៅមិនទាន់មានច្បា.ប់អនុញ្ញាតឱ្យប្រើផ្លា កលេខរថយន្ត «ជនមានពិការភាព» ដូចមានក្នុងរូបភាពខាងក្រោមនេះទេ។
សូមម្ចាស់រថយន្តអញ្ជើញទៅធ្វើផ្លា កលេខរថយន្តឱ្យបានត្រឹមត្រូវ ជៀសវាងការផា កពិ ន័យ រួចធ្វើការចោ ទប្រកាន់មកលើអង្គភាពពាក់ព័ន្ធ។ សូមចែកឱ្យដាច់រវាងផ្លា កលេខរថយន្ត និងបណ្ណចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព៕
ប្រភពរូបភាព៖ បណ្តាញសង្គម