
សង្គម
កាលពីពេលថ្មីៗនេះអ្នកនាង សឿ សុធារ៉ា ដែលជាភរិយារបស់អតីតតារាចម្រៀងលោក សាពូន មីដាដា បានប្រកាសអំពីទំនាក់ទំនងស្នេហ៍របស់អ្នកទាំងពីរថាបានដើរដល់ផ្លូវបំបែកហើយ មិនអាចផ្សះផ្សាឡើងវិញបានទេនូវ ចំណងស្នេហ៍ រយៈពេល១៥ ឆ្នាំមកនេះ។
ហើយកាលពីម្សិលមិញនេះ លោកសាពូន មីដាដា បានប្រកាសនៅលើហ្វេបុកថា ចង់ទៅបួសរហូតនៅឯព្រំប្រទល់ប្រទេសឥណ្ឌា-នេប៉ាល់ឯណោះ។ នេះបើតាមការបញ្ជាក់របស់លោក ភ្ជាប់នឹងរូបកូនស្រីបណ្ដូលចិត្តថា៖
«ឪ ចូលនិវត្តន៍ហើយ ប្រហែលជាទៅបួសរហូតនៅឯពុទ្ធគាយា (កន្លែងព្រះពុទ្ធត្រាស់ដឹង ព្រំប្រទល់ប្រទេសឥណ្ឌា នេប៉ាល់) ឯណោះ កូនស្រីត្រូវបន្តវេនបម្រើសិល្បៈទី ៧ របស់ជាតិយើងណាកូនមាសឪពុក»។