
សង្គម
សារមួយរបស់ស្វាមីបានរៀបរាប់ធ្វើឲ្យមហាជនមកការក្ដុកក្ដួលរំជួលក្នុងចិត្តយ៉ាងខ្លាំង ដែលសោកស្ដាយចំពោះការសម្រេចចិត្តរឿងមួយនេះ ធ្វើឲ្យបាត់បង់ភរិយាជាទីស្រលាញ់ទាំងវ័យក្មេង ខណៈដែលទើបតែរៀបមង្គលការជាង១០ខែប៉ុណ្ណោះ។
បើតាមការរៀបរាប់របស់បុរសជាស្វាមីដែលប្រើអាខោនហ្វេបុកឈ្មោះ Ngoun Símuy បានរៀបរាប់ទាំងក្ដីអាឡោះអាល័យ សោកស្ដាយថា៖ «ឃ្លាតទៅសែនឆ្ងាយ...... បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំអោយវិលទៅរកកាលពី៥ថ្ងៃមុន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្រោះជីវិតអូន ណាប្រពន្ធសម្លាញ់។
រយៈពេលត្រឹមតែ ៣យប់សោះ បែបជាអាចធ្វើអោយអូន ចាកចេញទៅពីបង និងគ្រួសារដោយមិននឹងស្មាន។ អូនអើយកូនយើង មានសុខសុវត្ថភាពហើយ ពេលទៅពេទ្យរាល់ខែអូនតែចង់ឃើញមុខកូន អូនស្រលាញ់កូនណាស់ អូនទិញសម្ភារៈគ្រប់យ៉ាងទុក ទាំងពី៥ ៦ខែ ត្រៀមសម្រាប់កូន។ តែថ្ងៃដែរកូនយើងបានឃើញពន្លឺថ្ងៃ បែជាអូនមិននៅទៅវិញ ទោះជាកូនយើងត្រូវសម្រាលមុនកំណត់ប៉ុន្តែគាត់មានរឹងមាំ ហើយគួរអោយស្រលាញ់ណាស់។
អូនជាជាស្រីម្នាក់ដែរឆ្លាតហើយពូកែ ចូលចិត្តអាណិតនិងជួយអ្នកដ៏ទៃ ហើយក៏ជាភរិយាម្នាក់ដែលស្រលាញ់ស្វាមីបំផុត ពេលបងចេញទៅធ្វើគឺសុំអោបបន្តិចសិន ពេលមកពីធ្វើការវិញក៏សុំអោបបន្តិចដែរ។ អូនតែចង់អោយប្រើរបស់ណាដែរល្អៗ ហើយខ្លួនឯងប្រើអ្វីក៏បាន។
អូនភ្លេចហើយ? អូនបានសន្យានឹងបងហើយថាពេលកូនរបស់យើងអាយុ៦ខែ ពួកយើងនឹងចេញដើរលេងនៅក្រៅប្រទេសជាមួយគ្នា តែពេលនេះអូនបានក្បត់សន្យាជាមួយបងហើយ។ អូនបានប្រាប់បងថាក្រៅពីគ្រួសារ បងគឺជាបុរសម្នាក់ដែរអូនស្រលាញ់ខ្លាំងបំផុត ប៉ុន្ដែបងគ្មានសំណាងសោះ បែបជាត្រូវបាត់បង់មនុស្សដែរស្រលាញ់បងបំផុតដោយមិននឹកស្មានទៅវិញ។ ពួកយើងរៀបការមិនទាន់បាន១ឆ្នាំផង (១០ខែ ៦ថ្ងៃ) អូនក៏ត្រូវឃ្លាតពីបងទៅកន្លែងដល់សែនឆ្ងាយ ឆ្ងាយរហូតបងមិនអាចស្វែងរកអូនឃើញ។
ហេតុអី្វបានជាយើង មិនរស់នៅជាមួយគ្នាដល់ចាស់ ដូចគូរគេដ៏ទៃ។ រឿងដែរកើតឡើងបងពិតជាមិនអាចទទួលយកបាន ប៉ុន្ដែទោះបងក៏មិនព្រមទទួលយ៉ាងណា ក៏វាបានកើតឡើងហើយ។ បងនឹងមើលថែកូនយើង និងគ្រួសារយើងអោយបានល្អណា សូមអូនបានទៅដល់ឋាននៃបរមសុខ។ ចុងក្រោយបងចង់ប្រាប់ថា បងក៏ស្រលាញ់ខ្លាំងបំផុតដូចគ្នា ក្តីស្រលាញ់ដែរអូនបានផ្តល់អោយបង បងនឹងរក្សាវាទុកជារៀងរហូត។ ពីបង ស្វាមីសម្លាញ់របស់អូន