header ads

Sponsor

(ខេត្តស្វាយរៀង)៖ មានរថយន្តដឹកទំនិញធុនយក្ស០៦គ្រឿង ដឹកទំនិញគេចពន្ធ «សង្ស័យគ្រឿងអេលិចត្រនិច និងឈើប្រណិត» ត្រូវក្រុមឈ្មួញដឹកចេញតាមស្លាបស្តាំនៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ត្រង់ចំណុចប្រឡាយទាហ៊ានឆ្ពោះទៅប៉ុស្ត៍ព្រំដែនជប់ព្រីង ចម្ងាយប្រមាណជាង១,០០០ម៉ែត្រ (ទំនប់ប្រឡាយថ្មី) ស្ថិតក្នុងឃុំថ្មី ស្រុកកំពង់រោទ៌។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីរថយន្តធុនយក្សដឹកទំនិញគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាមនេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចប៉ុស្ត៍ព្រំដែនទំនប់ប្រឡាយថ្មី ។ រថយន្តដឹកទំនិញគេចពន្ធក្នុងចំណោម៦គ្រឿង:

-ទី១ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខស្វាយរៀង 3A-9099

-ទី២ ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-9974

-ទី៣ ស្វាយរៀង 3A-8088

-ទី៤ ភ្នំពេញ 3A3-916 ហើយចំនួន២គ្រឿងផ្សេងទៀត មិនអាចផ្តិតយកស្លាកលេខបាន។

បើតាមប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា: ក្រុមឈ្មួញដឹកទំនិញគេចពន្ធ តាមរថយន្តធុនយក្សទាំងនេះ គឺបានធ្វើនាំទំនិញចេញទៅប្រទេសវៀតណាម កន្លះខែមកហើយ គឺឃើញមានសមត្ថកិច្ចជាច្រើនស្ថាបន័ មកយកប្រាក់ពីឈ្មួញ សង្ស័យត្រូវដងត្រូវផ្លែគ្នាជាមួយឈ្មួញ។

ទាក់ទិនករណីនេះដែរ មិនអាចសុំការបំភ្លឺ ពីមន្ត្រីនគបាលប៉ុស្ត៍ព្រំដែនជប់ព្រីង ប្រឡាយដីថ្មីបានទេ មកដល់ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។
រីឯលោកវរៈសេនីយ៍ រស់ ភឿន នាយប៉ុស្ត៍វរៈព្រំដែនសំយ៉ោង បានប្រាប់អ្នកសារព័ត៌មានយើងថា: ការឈ្មួញដឹកទំនិញគេចពន្ធនេះ គឺពុំមែនក្នុងដែនដីលោកគ្រប់គ្រងទេ គឺជាស្លាបស្តាំរបស់ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ ។

ទាក់ទិនករណីនេះដែរ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ចាន់ តារា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល៍ បានទេរហូតមកដល់ព្រឹកថ្ងៃទី២៨មេសានេះ៕

ដោយ:33

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post