header ads

Sponsor

ស្មាតហ្វូនប្រចាំឆ្នាំរបស់ realme បានបង្ហាញខ្លួនហើយ នោះគឺ realme 9 Pro Series ហើយក៏បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយដែរ បន្ទាប់ពីមានការវែកញែក បកស្រាយ ក៏ដូចបង្ហាញទស្សនៈរបស់កំពូលអ្នក review smartphone គឺលោក ចនសី John Sey និង កំពូលអ្នកផលិតមាតិកា ពីចំណេះដឹងកាមេរ៉ា គឺ លោក ដុំហ្វីល-Film reel ។ realme 9 Pro Series នេះត្រូវបានណែនាំដោយ លោក ចនសី John Sey និង លោក ដុំហ្វីល-Film reel សម្រាប់អ្នកដែលចូលចិត្តថតរូបតាមស្មាតហ្វូន ដោយមានវាបានបំពាក់សិនស័រកាមេរ៉ាលំដាប់ Flagship ព្រមទាំងបន្ទះឈីបខ្លាំង 5G ។ ក្នុងនោះ realme 9 Pro Series មាន 2 ជម្រើស សម្រាប់ជ្រើសរើសជាមួយនឹងចំណុចលេចធ្លោរៀងៗខ្លួន។

ពត៌មានសម្រាប់ការកក់ទុកមុខ

(Pre-Order)កក់ទុក ស្មាតហ្វូនស៊េរីថ្មី realme 9 Pro Series ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 25 មេសា 2022 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូ ពិសេសយ៉ាងច្រើនរួមមាន៖

  • realme 9 Pro+ តម្លៃ $469 ថែមកាដូ៖ បាស Pocket (Bluetooth Speaker) កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
  • realme 9 Pro តម្លៃ $369 ថែមកាដូរួមមាន៖ Buds Neo 2, កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

តើស្មាតហ្វូនទាំងពីរជម្រើសនេះមានលក្ខណៈពិសេសអ្វីខ្លះ? តើវាមានចំណុចអ្វីខ្លះខុសគ្នា?

realme 9 Pro series គឺជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាលដែលមានបំពាក់នូវកាមេរ៉ាលំដាប់ ស្មាតហ្វូន Flagship។ ស្មាតហ្វូន realme 9 Pro Series នេះ មាន 2 ម៉ូដែលគឺ realme 9 Pro និង realme 9 Pro+។

realme 9 Pro+ បំពាក់នូវកាមេរ៉ាគោល Sony 50MP IMX766 OIS & EIS dual stabilization ដែលនេះ គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងស្មាតហ្វូនថ្នាក់កណ្តាលដែលប្រើប្រាស់នូវកាមេរ៉ានេះ ហើយគាំទ្រដោយ ProLight Imaging Technology និងគ្រាប់ទីពីរមានទំហំ 8-megapixel ultra-wide និងគ្រាប់ទីបីទំហំ 2-megapixel macro camera។។ ចំពោះមុខងារការមេរ៉ាវិញកាន់តែសម្បូរបែបថែមទៀតដូចជា៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail, Light trail portrait, Light Painting), 90s Pop Filter និង Peek&Zoom ។   realme 9 Pro+ មានអេក្រង់ទំហំ 6.43” ប្រភេទ Super AMOLED ដែលមានល្បឿនអេក្រង់ 90Hz បង្កប់មកជាមួយប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមអេក្រង់ ហើយសម្រាប់សេនស័រនេះអាចវាស់ចង្វាក់បេះដូងបានទៀតផង ហើយមានកម្រាស់ស្តើងត្រឹមតែ7.99mm ។

realme 9 Pro+ នេះ មានបន្ទះឈីបខ្លាំង MediaTek® Dimensity™ 920 5G លេងហ្គេមបានយ៉ាងរលូនអមជាមួយបន្ទះបន្សាបកម្តៅ។ វាក៏មានបច្ចេកវិទ្យាសាកល្បឿនលឿនកម្រិត 60W Super DartCharge ជាមួយថាមពលថ្ម 4500mAh ។ ស្មាតហ្វូន realme 9 Pro+ នេះ មានតម្លៃ 469 ដុល្លារ 8GB+256GB។

realme 9 Pro បំពាក់នូវអេក្រង់ទំហំ 6.59” ប្រភេទ IPS LCD មានល្បឿនអេក្រង់រលូន 120Hz និងមានកម្រិតបង្ហាញ FHD+។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទម្លុះអេក្រង់ 16MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាក្រោយមានទំហំ 64-megapixel និងគ្រាប់ទីពីរលែនទូលាយទំហំ 8MP ហើយនិងគ្រាប់ទីបីម៉ាក្រូលែនទំហំ 2MP។ ស្មាតហ្វូនបានប្រើប្រាស់ការស្កែនម្រាមដៃដោះសោនៅចំហៀងនៃតួ។

realme 9 Pro បំពាក់នូវបន្ទះឈីប Snapdragon 695 5G ជាមួយថាមណលថ្មទំហំ 5,000mAh អមជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W។ស្មាតហ្វូន realme 9 Pro នេះ មានតម្លៃ 369 ដុល្លារ 8GB+128GB ។

realme 9 Pro Series ក៏មានមុខងារបន្ថែមរ៉េម virtual RAM 5GB ហើយនិងមានប្រព័ន្ធប្រត្តិបត្តការ realme UI 3.0 ផ្អែកលើ Android 12 ។ realme 9 Pro Series មានការរចនាបែបប្រែពណ៌ Photochromism គឺខ្នងក្រោយរបស់វានឹងប្រែពណ៌នៅពេលដែលត្រូវពន្លឺថ្ងៃ។ realme 9 Pro Series មានពណ៌ ៣ ជម្រើសគឺ Midnight Black, Sunrise Blue និង Aurora Green។

ស្មាតហ្វូន realme 9 Pro Series នឹងមានចេញលក់នៅថ្ងៃទី 26 ខែមេសា ខាងមុខនេះទូទាំងប្រទេស។ សម្រាប់ពណ៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការ realme។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post