header ads

Sponsor

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ០៣និង២០​ នាទីទៀបភ្លឺ ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើង ឆេះផ្ទះថ្មប្រក់ស័ង្កសីទំហំ​០៤ម៉ែត្រ​ x ០៨ម៉ែត្រ នៅចំណុច ផ្លូវ១០៣ ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមនគរបាលពន្លត់អគ្គិភ័យបានឲ្យដឹងថា​ ម្ចាស់ទី១​ ឈ្មោះ​ លាន ណយ ភេទ​ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ​ លក់ដូង​ ។ ​ ម្ចាស់ទី២​ ឈ្មោះ​ អេង ប៊ុនថេង ប្រុស់​ អាយុ ៣៤ ឆ្នាំ​ មុខរបរ: លក់ទូរស័ព្ទ​ និង ម្ចាស់ទី៣​ ឈ្មោះ​ ឡេង សុធី ភេទ​ ស្រី អាយុ ២៩ ឆ្នាំ មុខរបរ​ ជាងអ៊ុតសក់នឹងធ្វើក្រចក​ ។

អគ្គិភ័យខាងលើនេះបណ្ដាលឲ្យ ឆេះសម្ភារៈប្រើប្រាស់អស់ចំនួន០៤បន្ទប់ រួមមានម៉ាសុីនលាងម៉ូតូ សម្ភារះសាឡន ទូរស័ព្ទ គ្រឿងបន្លាស់ទូរស័ព្ទ តែមិនបណ្ដាលឲ្យមានអ្នករងរបួស ឬស្លាប់ឡើយ ចំពោះមូលហេតុ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី ។

ប្រតិបត្តិការណ៍នេះ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​ប្រេី​ប្រាស់​រថយន្តរបស់ការិយា​ល័យ​បង្ការ​ពន្លត់​​​អគ្គិភ័យ​ :​ ចំនួន ០៦​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៦​ រថយន្ត​​ ស្មើរនឹង​ ២៤ម៉ែត្រគូប​  ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ០៤:០០​ នាទីទៀបភ្លឺ​ ថ្ងៃខែឆ្នាំដដែល ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post