
សង្គម
រឿងរ៉ាវរបស់ អ្នកនាង ផល្លា និងជឿន ប៊ុនចក់ ហៅជីងចក់ ត្រូវបានអ្នកនាងផល្លា ធ្វើការឡាយវីដេអូ ប្រកាសថាបញ្ចប់រឿងគ្រប់យ៉ាង ជាមួយអតីតស្វាមីរូបនេះ ដោយអះអាងថា អតីតស្វាមីរូបនេះបានធ្វើឲ្យអ្នកនាងស្រក់ទឹកភ្នែកជាច្រើន និងរឿងពាក់ព័ន្ធជាមួយស្រី ។
សារឆ្លងឆ្លើយគ្នាជាច្រើនបានតបទៅវិញទៅមក យ៉ាងណានៅព្រឹកថ្ងៃទី ០២ ខែឧសភានេះ លោក ជីងចង់ ប្រហែលជាទ្រាំមិនបានហើយ បានបញ្ចេញអារម្មណ៍អាឡោះអាល័យហើយលើកឡើងថា៖
«នៅកំលោះមុនរៀបការមានខ្ញុំមានឡាន២គ្រឿងដែរគ្រាន់ជិះមើលនាយមើលអាយនឹងគេ។ ១ជិះក្នុងក្រុង(Lexus 200T) មួយទៀត(Raptor 022)ទុកជិះចុះខេត្ត ទៅចំការលេង រឺទៅវត្តភ្នំម្ដងម្កាលដែរ។ តែក្រោយរៀបការហើយអាឡាន២គ្រឿងនេះវាមិនដឹងជាងាប់ទៅណារកមិនឃើញសោះ»
ហើយលោកក៏បានចោទជាសំណួរមួយទៀតថា៖ «ប្រាប់មហារជនមួយនគរ ថាពូមានតែសម្បកខ្លួន ចុះឡាន២គ្រឿងនឹងលុយថ្លៃទឹកដោះ១១មុឺនដុល្លាទៀត ពូបានមកពីណា? សួរថាបើពូគ្មានសមត្ថភាពដល់ប៉ុណ្ណឹង បូកទាំងប្រជាប្រិយភាពទៀត សួរថាគាត់ព្រមយកពូអត់? ក្មួយៗឆ្លើយមក»